ប្រណាំងលើទីលានស្តង់ដារលើដំបូង ឈឹម ពិសិដ្ឋ បានលទ្ធផលលើសការរំពឹងទុក

Neak Tola
37 មើល
0 នាទីអាន

កីឡាករ ប្រណាំងម៉ូតូGP ឈឹម ពិសិដ្ឋ អះអាង ទទួលបានលទ្ធផលល្អលើកការរំពឹងទុកពីការប្រកួត ជម្រុះក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី ចុងសប្ដាហ៍កន្លងទៅ។ គេថា នេះជា បទពិសោធថ្មី ព្រមជាមួយ និងការតាំងចិត្តខ្ពស់ ។

ឈឹម ពិសិទ្ធិ បានចាកចេញពីកម្ពុជា ដើម្បីទៅចូលរួម ការប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី ដោយរូបគេ បានប្រណាំង វិញ្ញាសា ម៉ូតូស្ព័រ 600cc Super Roki ប៉ុន្តែតាមរយៈលទ្ធផលល្អ រូបគេត្រូវ បានគណៈកម្មការ ឲ្យចូលរួមលេង លើវិញ្ញាសា Class Supper Sport 600cc និងទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងសេរី ៩នាក់។