អ្នកឧកញ៉ា សំអាង វឌ្ឍនៈ តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានចូលរួមក្នុងពិធី “សំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាបាល់ទាត់ប្រដាល់គុនខ្មែរ” និងបានឧបត្ថម្ភថវិកា ១០០លានរៀល ជូនដល់មូលនិធិគុនខ្មែរ ដើម្បីជួយជំរុញ និងលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ “យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ” នៅមណ្ឌលសន្និបាត និងពិពណ៌នាអន្តរជាតិជ្រោយចង្វារ។