គោរមៈ ចាន់រាជ សិស្សគុនប្រចាំក្លឹប Cambodia Top Team បានទម្លាយពីមូលហេតុខ្លះៗនៅពីក្រោយការចូលហាត់ក្នុងកីឡាគុនចម្រុះនេះ ដោយសារតែគេសម្លឹងឃើញពីឱកាសក្រសោបទីផ្សារចេញវាយនៅក្រៅប្រទេសច្រើន។ កីឡាករឈ្មោះពិត ផេង សុបញ្ញា បន្តថាពេលចេះច្រើនវិញ្ញាសាបែបនេះបង្កភាពងាយស្រួលដល់ខ្លួនបានឱកាសប្រកួតច្រើនទម្រង់មិនថា គុនខ្មែរ ឃីក ឬក៏គុនចម្រុះនេះ។
អ្នកប្រយុទ្ធរហ័សនាមអ្នកកំប្លែងដដែលក៏បន្ថែមទៀតថាដោយសារមានការ ចង្អុលបង្ហាញពីសំណាក់គ្រូបង្វឹកផ្ទាល់ថាគេមានសក្តានុពលជាមួយកីឡា MMA និងបូកផ្សំគេនៅវ័យក្មេងឆាប់ចាប់បានក្បាច់ទៀតផងនោះទើបពីឱ្យគេសម្រេចចិត្តហាត់គុនចម្រុះនេះមួយទៀត៕