ការស្វែងរកធនធានយុវជន គឺជាគោលដៅសំខាន់សម្រាប់ការប្រកួតកីឡាកាយសម្ព័ន្ធថ្នាក់ជាតិ ២០២៤។ នេះបើតាមការឱ្យដឹងពីលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយម្ព័ន្ធកម្ពុជា។
លោកថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ នៅតែមាន១៣វិញ្ញាសាដូចឆ្នាំមុនដដែលទេ តែអ្វីសំខាន់គឺផ្ដោតខ្លាំងលើយុវជនពីចន្លោះអាយុក្រោម១១ និង១២ឆ្នាំ អាយុ១១ឆ្នាំ និង ១២ឆ្នាំ ដើម្បីចម្រាញ់រកធនធានត្រៀមសម្រួចឆ្ពោះទៅឆ្នាំ២០២៩ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី។ ទន្ទឹមនឹងនេះ យុវជនអាយុ១៦ឆ្នាំ១៧ឆ្នាំក៏ត្រូវបានយកចិត្តទុកដាក់ដូចគ្នាដើម្បីត្រៀមព្រឹត្តិការណ៍អន្តរជាតិ ឆ្នាំក្រោយៗទៀត។
ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្ដមបណ្ឌិត ថោង ខុន ឆ្នាំ២០២៤ ប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែធ្នូ ដោយក្រុមមកពីខេត្ត និងក្រសួងចំនួន៤ សរុបកីឡាករកីឡាការិនី៦៤នាក់៕