Skip to content
    ទំព័រដើម  »  កីឡាជាតិ

កីឡាប៊ីយ៉ា និងស្នូកឃ័រព្រឹត្តិការណ៍កីឡាជាតិ២០២៤មានថែមវិញ្ញាសាពិសេសមិនធ្លាប់មានពីមុនមក

លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានឱ្យដឹងថា បានសម្រេចបញ្ចូលវិញ្ញាសាថ្មី ក្នុងការប្រកួតកីឡាជាតិ ២០២៤ ដើម្បីសាកល្បង និងពង្រឹងសមត្ថភាពអត្តពលិកត្រៀមការប្រកួតអន្ដរជាតិ គឺវិញ្ញាសា HEYBALL។

លោកអគ្គលេខាធិការអគ្គលេខាធិការសង្កត់ធ្ងន់ថា ការដាក់បញ្ចូលវិញ្ញាសាថ្មី ក្នុងកីឡាជាតិនេះ ដោយសារកន្លងមក សហព័ន្ធ ក៏ដូចជាកីឡាករជម្រើសជាតិកម្ពុជា តែងទទួលបានការអញ្ជើញចូលរួមការប្រកួតអន្ដរជាតិនានា ទាំងកម្រិតពិភពលោក និងតំបន់ លើវិញ្ញាសា HEYBALL ដែលកំពុងមានការពេញនិយមលើឆាកអន្ដរជាតិ ដោយសារជាវិញ្ញាសាមួយ ងាយលេង តែមានការប្រកួតប្រជែង ហើយមានការចាប់អារម្មណ៍ខ្លាំងក្នុងការប្រកួត។

ទាក់ទងទៅនឹងការរៀបចំការប្រកួតកីឡាកីឡាសម្រាប់ប្រភេទកីឡាប៊ីយ៉ា និងស្នូកឃ័រនេះ កញ្ញា ហេង ចាង ម្ចាស់ក្លឹប Lux 98 ប៊ីយ៉ា ដែលមានទីតាំងនៅ ខណ្ឌច្បារអំពៅ បានបង្ហាញអារម្មណ៍រីករាយដែលបានចូលរួមធ្វើជាអ្នកសហការរៀបចំសាជាថ្មី ដើម្បីរួមចំណែកអភិវឌ្ឍកីឡាមួយនេះនៅកម្ពុជា។ កញ្ញាម្ចាស់ក្លឹបបញ្ជាក់ថា ក្លឹបរបស់កញ្ញាមានទីតាំង និងតាបល្អតាមស្តង់ដារអន្តរជាតិតែម្ដង។

ការប្រកួតកីឡាប៊ីយ៉ា ក្នុងព្រឹត្តិការណ៍កីឡាជាតិឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី០៤-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានអត្តពលិកមកពី ៧រាជធានី-ខេត្ត និងក្រសួង ចូលរួមប្រកួតលើ ៦វិញ្ញាសា ក្រៅពីវិញ្ញាសា HEYBALL ឯកត្ដជន គឺមានវិញ្ញាសា ស្នូកឃ័រក្រហម១៥ ឯកត្តជន, ស្នូកឃ័រក្រហម៦ ឯកត្តជន, ស្នូកឃ័រក្រហម៦ ជាក្រុម, ភូលគ្រាប់ទី៩ ឯកត្តជន និងវិញ្ញាសា ការ៉ុម៣បាំង ឯកត្តជន ៕