Skip to content
Cavani ដូរចូលជួយ Man UTD វាយបកឈ្នះ Southampton បង្កើតកំណត់ត្រាថ្មី៧
    ទំព័រដើម  »  កីឡាអន្តរជាតិ

Cavani ដូរចូលជួយ Man UTD វាយបកឈ្នះ Southampton បង្កើតកំណត់ត្រាថ្មី៧

Manchester United បានវាយបកយកឈ្នះ Southampton ដែលនាំមុខពីរគ្រាប់មុន ដល់ក្នុងទឹកដីជាមួយលទ្ធផល ៣-២ នៅកីឡដ្ឋាន St. Mary កាលពីថ្ងៃអាទិត្យ ទី២៩ខែវិច្ឆិកា ឆ្នាំ២០២០។

បន្ទាប់ពីត្រូវបានក្រុមម្ចាស់ផ្ទះ Southamptonនាំំមុខពីរគ្រាប់ ដោយ Jan Bednarek(នាទីទី២៣) និងការស៊ុតហ្វ្រីឃីគ(free kick) របស់ James Ward-Prowse នៅនាទីទី៣៣ ក្រុមរបស់លោក Ole Gunnar Solskjaer ទទួលបានឱកាសវាយបក៣គ្រាប់វិញ ដោយខ្សែប្រយុទ្ធលេខ៧ Edinson Cavani បានតែតបញ្ចូលទី២គ្រាប់(៧៤ និង ៩០+៣) បន្ទាប់ពី បញ្ជូនឱ្យ Bruno Fernandes ស៊ុតចូលមួយគ្រាប់នៅនាទីទី៥៩។

ទន្ទឹមនឹងការវាយបកជ័យជម្នះសម្រាប់ Man United ក៏មានកំណត់ត្រាពិសេសៗចំនួន៧ផងដែរ ដែលបានកើតឡើងនៅក្នុងការប្រកួតដ៏គួរឱ្យជក់ចិត្តមួយនេះ។

  • Manchester United គឺជាក្រុមដំបូងនៅក្នុងប្រវត្ដិសាស្ដ្រ Premier League ដែលឈ្នះក្រៅទឹកដី ៤ប្រកួតជាប់គ្នា បើទោះបីជាគូប្រកួតមានគ្រាប់បាល់នាំមុខក្ដី។
  • Man United ទទួលបានជ័យជម្នះ ៨ប្រកួតជាប់គ្នានៅក្រៅទឹកដី ក្នុងក្របខណ្ឌកំពូលអង់គ្លេសជាលើកដំបូងនៅក្នុងប្រវត្តិសាស្ដ្ររបស់ពួកគេ។
  • Man United បានវាយបកយកឈ្នះ Southampton ដែលមានគ្រាប់បាល់នាំមុខ ជាលើកទី១០ នៅ Premier League ដែលច្រើនប្រកួតបំផុតស្មើកំណត់ត្រាវាយបកយកឈ្នះ Newcastle ដែលធ្វើបានដោយក្រុមបិសាចក្រហមផងដែរ (១០លើកដូចគ្នា)។
  • Bruno Fernandes ជាកីឡាករទី៤របស់ Manchester United ដែលអាចរកគ្រាប់បាល់ក្រៅទឹកដី ៥ប្រកួតជាប់គ្នានៅ Premier League បន្ទាប់ពី Ruud van Nistelrooy (២០០២​ និង ២០០៣), Robin van Persie (២០១៣) និង Zlatan Ibrahimovic (២០១៧)។
  • ការស៊ុតហ្វ្រីឃីគបញ្ចូលទីរបស់ James Ward-Prowse ឱ្យ Southampton ជាគ្រាប់បាល់ហ្វ្រីឃីគទី៩របស់ កីឡាកររូបនេះនៅ Premier League ដែលស្មើជាមួយនឹង Nolberto Solano, Jamie Redknapp និង Frank Lampard។ បើគិតចាប់ពីរដូវកាល ២០១២-១៣ មក Ward-Prowse ស៊ុតហ្វ្រីឃីគបញ្ចូលទីបានច្រើនជាងកីឡាករណាៗទាំងអស់នៅ លីគកំពូលអង់គ្លេស។
  • ក្នុងចំណោម៥លើកចុងក្រោយ ដែលកីឡាករម្នាក់អាចរកគ្រាប់បាល់បានដោយសារស៊ុតហ្វ្រីឃីគបញ្ចូលទី និង បញ្ជូនបាល់គ្មានចលនា(dead-ball) ក្នុងប្រកួតតែមួយនៅ Premier League មាន៣លើកធ្វើបានដោយ James Ward-Prowse (នៅក្នុងការប្រកួតនេះ រួមជាមួយ ការប្រកួតទល់នឹង West Brom រដូវកាល ២០១៧-១៨ ហើយនិង Aston Villa រដូកាល ២០២០-២១)។
  • James Bednarek រកគ្រាប់បាល់នៅក្នុង៣ប្រកួតផ្សេងគ្នាសម្រាប់ Southampton ដោយ៣ប្រកួតនោះ Southampton បរាជ័យ ២-៣ នៅទឹកដី St. Mary៕