Skip to content
Solskjaer ថា Man Utd ស្រេកឃ្លានពានរង្វាន់ក្នុងរដូវកាលនេះ
    ទំព័រដើម  »  កីឡាអន្តរជាតិ

Solskjaer ថា Man Utd ស្រេកឃ្លានពានរង្វាន់ក្នុងរដូវកាលនេះ

លោក Ole Gunnar Solskjaer និយាយថា Manchester United ត្រូវតែស្រេកឃ្លានការឈ្នះពានរង្វាន់ បន្ទាប់ពីពួកគេបានកក់កៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ EFL League Cup ក្រោយយកឈ្នះ Everton ដល់ក្នុងទឹកដីជាមួយលទ្ធផល ២-០។

ក្រុមបិសាចក្រហមឈ្នះពាននៅអង់គ្លេសចុងក្រោយគឺពាន League Cup កាលពីឆ្នាំ២០១៧ ហើយពួកគេបានឡើងទៅវគ្គ៤ក្រុមចុងក្រោយ ដោយត្រូវតតាំងជាមួយគូប្រជែងរួមទីក្រុង Manchester City។ ខ្សែប្រយុទ្ធ Edinson Cavani រកគ្រាប់បាល់មួយគ្រាប់នាំមុខសម្រាប់ក្រុមដឹកនាំដោយលោក Ole Gunnar Solskjaer នៅនាទីទី៨៨ ហើយ Anthony Martial រកបានគ្រាប់ទី២ នៅនាទីទី ៩០+៦។

ក្រោយចប់ការប្រកួត ប្រធានក្រុម Maguire បាននិយាយថា៖ “យើងរំពឹងថាអាចឈ្នះពានរង្វាន់។ វាគឺសំខាន់ដើម្បីឈានទៅកាន់ការប្រកួតដ៏ធំទាំងនេះ ប៉ុន្ដែយើងត្រូវតែចាប់ផ្ដើមទទួលជ័យជម្នះ ហើយលើកពានមួយចំនួនសម្រាប់ក្លិបនេះ”។

អ្នកចាត់ការក្លិបបិសាចក្រហមលោក Solskjaer ក៏បាននិយាយផងដែរថា៖ “ពួកយើងមានការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៣លើកកាលពីពីឆ្នាំមុន ហើយវាមិនមែនជាជំហានដែលឆ្ងាយពេកនោះទេ”។ វាជាការលេងដ៏ល្អបំផុតនៅពេលចាប់ផ្ដើមការប្រកួត។ ខ្ញុំគិតថា យើងគួរតែរកបានយ៉ាងហោចណាស់មួយគ្រាប់ ឬ ពីរគ្រាប់ដែរ។ នៅ២០ ទៅ ៣០នាទីដំបូង យើងដាក់សម្ពាធទៅលើពួកគេ ហើយបង្កើតឱកាសជាច្រើន ប៉ុន្ដែយើងដឹងថា វាពិតជាលំបាកលេងទល់នឹង Everton ហើយពួកគេគ្រប់គ្រងការប្រកួត១៥នាទីចុងក្រោយនៃវគ្គទី១។ យើងការពារបានល្អ ហើយនៅវគ្គទី២ វាតឹងតែងណាស់ ប៉ុន្ដែយើងមានប្រៀបជាងបន្ដិច”។

ខាងក្រោមនេះ ជាស្ថិតិ និង កំណត់ត្រាការប្រកួតនេះ៖

  • Manchester United បានឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ League Cup ជាលើកទី១៦ ហើយពួកគេជាក្រុមទី២ ដែលឈានដល់វគ្គនេះច្រើនបំផុត បន្ទាប់ពី Liverpool ដែលធ្លាប់ធ្វើបាន ១៧លើក។
  • Everton អាចស៊ុតចំគោលដៅ៣លើកក្នុងវគ្គទី១ ប៉ុន្ដែមិនមានឱកាសស៊ុតចំគោលដៅសូម្បីម្ដង ខណៈ Manchester United រក្សាសំណាញ់ទីមិនឱ្យរបូតគ្រាប់បាល់ ជាលើកទី៣ ក្នុងចំណោម១២ប្រកួតក្រៅទឹកដី គ្រប់ព្រឹត្តិការណ៍ប្រកួតរដូវកាលនេះ ហើយ៣ប្រកួតដែលធ្វើបាននោះ គឺនៅ League Cup ទាំងអស់។
  • Man United តែងតែរកគ្រាប់បាល់បាន ២៥លើកចុងក្រោយគ្រប់ព្រឹត្តិការណ៍ប្រកួត ចាប់តាំងពីបរាជ័យ ២-០ ទល់នឹង Liverpool កាលពីខែមករា ឆ្នាំ២០២០។
  • Man United ជាក្រុមដែលអាចយកឈ្នះក្រៅទឹកដីលើ Everton ២លើកក្នុងរដូវកាលតែមួយ ចាប់តាំងពី Chelsea ធ្លាប់ធ្វើបានកាលពីរដូវកាល ២០០៧-០៨។
  • នេះជាជ័យជម្នះក្រៅទឹកដីលើកទី១៤សម្រាប់ Man United ក្នុងការប្រកួតពានរង្វាន់ក្នុងស្រុក ដោយពួកគេមិនអាចយកជ័យជម្នះចុងក្រោយ(ក្រៅពីប្រកួតពានអឺរ៉ុប)គឺនៅក្នុងជំនួបស្មើគ្នា ១-១ ជាមួយ Spurs កាលពីខែមិថុនា។
  • Anthony Martial ជាកីឡាករបម្រុងប្ដូរចូល ដែលអាចរកគ្រាប់បាល់ផង​ និង assist គ្រាប់បាល់ផងសម្រាប់ Man United គ្រប់ព្រឹត្ដិការណ៍ប្រកួត រដូវកាលនេះបន្ទាប់ពី ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood ក្នុងជំនួបទល់នឹង Luton និង ខ្សែប្រយុទ្ធលេខ៧ Edinson Cavani កាលប៉ះ Southampton។
  • គ្រាប់បាល់ចុងម៉ោងរបស់ Cavani បានមកពីការស៊ុតចំគោលដៅទី៤ របស់គេនៅក្នុងការប្រកួត ដែលច្រើនជាងចំនួនការស៊ុតចំគោលដៅសរុបរបស់កីឡាករ Everton ដែលធ្វើបានតែ៣ដងប៉ុណ្ណោះ។