Skip to content
    ទំព័រដើម  »  កីឡាជាតិ

ស្មាត់លេចធ្លោក្រុមកងពលលេខ៣ តាត ផាវីន រំឭកអតីតកាលចាកចេញពីគ្រួសារផ្សងវាសនាក្នុងកីឡាបាល់ទះ

ដោយសារតែចិត្តស្រលាញ់កីឡាបាល់ទះ និងក្លាយជាកីឡាករផ្លូវការមួយរូប ស្មាត់លេចធ្លោក្រុមកងពលធំអន្តរាគមន៍លេខ៣ តាត ផាវីន រំឭកថា បានសុំឪពុកម្ដាយចេញពីស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ឆ្ពោះមករាជធានីភ្នំពេញដើម្បីហ្វឹកហាត់កីឡាដែលរូបគេចូលចិត្តមួយនេះ។

ម្ចាស់អាវលេខ៧ខាងលើប្រាប់ថា ធ្លាប់ជាប់ជម្រើសសាលារៀន ហើយក្រោយមកក៏បានស្គាល់អតីតគ្រូបង្វឹកប្រចាំក្រុមកងពល គឺលោក ជុំ រដ្ឋា និងត្រូវបានលោកណែនាំចូលហ្វឹកហាត់ក្នុងក្រុមកងពលតែម្ដង ដោយបានធ្វើដំណើរមកភ្នំពេញតែម្នាក់ឯងទាំងវ័យនៅក្មេងនៅឡើយ។

សម្លេង

តាត ផាវីន បានប្រឹងប្រែងហ្វឹកហាត់រហូតបានជាប់ក្រុមធំនៃកងពលធំអន្តរាគមន៍លេខ៣ ប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានជាប់ជម្រើសជាតិឆ្នេរខ្សាច់ឆ្នេរខ្សាច់កម្ពុជាផងដែរកាលពីស៊ីហ្គេមឆ្នាំ២០១៩។ ដោយឡែកទើបតែ១ឆ្នាំចុងក្រោយ គេមានឱកាសជាប់ជម្រើសដំបូងរបស់ក្រុមកងពលលេខ៣យ៉ាងទៀងទាត់។ បំណងប្រាថ្នាធំមួយទៀតរបស់គេ គឺឱកាសជាប់ជម្រើសជាតិលើក្ដារ៕