ការប្រកួតកីឡាវាយសីពានរង្វាន់ RTNK Badminton Championship 2025 លើកទី១នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នាក្លឹបវាយសីនរា កោះនរា រាជធានីភ្នំពេញ។
លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយក RTNK Group ការប្រកួតនេះត្រូវបានបង្កើតឡើងដោយសារតែមើលឃើញសកម្មភាពកីឡាវាយកាន់តែផុសផុល ហើយក៏ដើម្បីចូលរួមចំណែកលើកស្ទួយកីឡានៅកម្ពុជា និងផ្ដល់ឱកាសយុវជនបញ្ចេញសមត្ថភាពនិងទេពកោសល្យក្នុងកីឡាដែលជាផ្នែកសម្រាប់បណ្ដុះយុវជនបន្តវេន មិនតែប៉ុណ្ណោះការប្រកួតនេះនឹងរួមចំណែកជំរុញសកម្មភាពកីឡាដើម្បីសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ចៀសឆ្ងាយពីការចំណាយពេលសកម្មភាពមិនល្អដែលអាចប៉ះពាល់ដល់សង្គមជាតិ។
បើតាមរបាយការណ៍ពីគណៈកម្មការរៀបចំ ការប្រកួតមាន៤វិញ្ញាសា គឺ វាយគូក្រោម១៦ឆ្នាំ, វាយគូក្រោម២៥ឆ្នាំ, វាយគូចម្រុះបុរសនារី និងវាយគូអាយុ២៥ឆ្នាំឡើង។
ក្រុមលេខ១ទទួលបានប្រាក់រង្វាន់១លានរៀល លេខ២ បាន៨សែនរៀល និងលេខ៣ បាន៦សែនរៀល៕