លោក RG Chinte អ្នកគ្រប់គ្រងទូទៅប្រចាំ Genius Resort ដៃគូផ្លូវការមួយដែលផ្គត់ផ្គង់នៅទីលានសម្រាប់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះថ្លែងក្នុងការប្រកួតជិះសេះលើកទី១សម្រាប់ឆ្នាំ២០២៥នេះដោយថារីសតបានបន្ថែមនៅអ្វីៗថ្មីមួយចំនួនសម្រាប់ជាប្រយោជន៍នៃកីឡាសេះតួយ៉ាងមានដូចជាទីលានសេះថ្មី កន្លែងហាត់ប្រាណសម្រាប់សេះ ការបន្ថែមរោងសម្រាប់សត្វសេះ និងការនាំចូលសេះថ្មីៗជាច្រើនទៀតសម្រាប់តម្រូវការកីឡាករក៏ដូចជាភ្ញៀវទូទៅ។
តាមការអះអាងផ្ទាល់ពីលោក RG ក្នុងនាម ជាភាគីដៃគូជាមួយសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះដែលបានចាយទុនវិនិយោគយ៉ាងច្រើនបែបនេះគឺចង់ឃើញនៅភាពរីកចម្រើនទៅមុខរបស់កីឡាសេះនៅកម្ពុជា ការពង្រឹងសមត្ថភាពក្រុមកីឡាករជម្រើសជាតិក្នុងការទទួលបានបទពិសោធថ្មីៗពីការរៀបចំការប្រកួតលក្ខណៈស្តង់ដាដូចទៅនិងព្រឹត្តិការណ៍អន្តរជាតិ ពិសេសជាងនេះគឺចង់ឃើញអត្តពលិកកីឡាជិះសេះកម្ពុជាកសាងសមិទ្ធផលបន្តបន្ទាប់ពីព្រឹត្តិការណ៍អន្តរជាតិមានជាអាថ៌ព្រឹត្តិការណ៍ Sea Games និងការប្រកួតជម្រុះអូឡាំពិកជាដើម។
គួរបញ្ជាក់ផងដែរ Genius Resort ក្នុងភាពជាដៃគូជាមួយនិងសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះពិតជាបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកីឡាសេះនៅកម្ពុជាតួយ៉ាង កាលពីពេលថ្មីៗនេះបានសាងសង់នៅទីលានប្រកួតលក្ខណៈអន្តរជាតិមួយ ថែមទាំងនាំចូលនៅសត្វសេះកម្រិតអន្តរជាតិជាច្រើនទៀតផងដែរ៕