Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ

អតីតកីឡាករបាល់ទាត់នៅ Premier League ៥រូបដែលធ្លាប់ធ្លាក់ខ្លួនក្ស័យធន

1 Celestine Babayaro

Celestine Babayaro គឺជាផ្នែកមួយនៃក្រុម Dream Team របស់នីហ្សេរីយ៉ាដែលឈ្នះមេដាយមាសកីឡាអូឡាំពិក ឆ្នាំ១៩៩៦ ហើយធ្លាប់លេងនៅ Chelsea និង Newcastle ដែលអំឡុងនោះលោកអាចរកបាន២៥០០០ផោនក្នុងមួយសប្ដាហ៍។ តែឆ្នាំ២០១០ អតីតខ្សែការពារ Chelsea និង Newcastle រូបនេះ ទោះបីជារកបាន 25,000 ផោនក្នុងអំឡុងពេលកំពូលនៃអាជីពរបស់គាត់ត្រូវបានប្រកាសថាក្ស័យធននៅតុលាការក្នុងក្រុង Croydon ក្នុងឆ្នាំ ២០១០ បន្ទាប់ពីត្រូវបានចោទប្រកាន់ដោយម្ចាស់បំណុលជាមួយនឹងការបញ្ជាក់ជាផ្លូវការនៅឆ្នាំ២០១១។

2 John Arne Riise

លោក John Arne Risse ធ្លាប់លេងនៅ Liverpool បាន៣៣៩ប្រកួត Roma ១៣២ប្រកួត ៩៨ប្រកួតសម្រាប់ Fulham និង ១១៦ប្រកួតសម្រាប់ក្រុមជម្រើសជាតិន័រវេ។ ប៉ុន្តែអ្វីដែលអ្នកនិយមទស្សនាកីឡាបាល់ទាត់អឺរ៉ុប និងស្គាល់ខ្សែការពារឆ្វេងរូបនេះ គឺលោកបានប្រកាសក្ស័យធន កាលឆ្នាំ២០០៧ ទោះបីលោកធ្លាប់ទទួលបានថ្លៃនឿយហត់មួយសប្ដាហ៍៣ម៉ឺនផោន។ បើតាមឱ្យដឹង លោកបរាជ័យក្នុងមុខជំនួញដែលមានទាំងការបើកសណ្ឋាគារផងដែរ។

3. David James

អតីតអ្នកចាំទីជម្រើសជាតិអង់គ្លេសបានប្រកាសក្ស័យធន កាលខែឧសភា ឆ្នាំ២០១៤ ទោះត្រូវបានដឹងថា រកចំណូលបានប្រមាណ២០លានផោនពីអាជីពជាកីឡាករបាល់ទាត់រយៈពេល២៥ឆ្នាំ។ បំណុលរបស់លោកកើតឡើងក៏ដោយសារតែពាក់ព័ន្ធនឹងការលែងលះភរិយា កាលឆ្នាំ២០០៥។ លោកធ្លាប់ដាក់លក់អាវជម្រើសជាតិអង់គ្លេសដែលលោកពាក់កាលអង់គ្លេសឈ្នះអាហ្សង់ទីន World Cup 2002​ តម្លៃ៦៧២ផោន។ អាវ Liverpool 1995/1996 តម្លៃ១៦០ផោន និង អាវ Portsmouth ២០០៨ តម្លៃ៤៨០ផោន។

៤. Eric Djemba-Djemba

អតីតខ្សែបម្រើជម្រើសជាតិកាមេរនត្រូវបាន Manchester United ទិញចូលពី Nantes តម្លៃ៣លាន៥សែនផោន កាលឆ្នាំ២០០៣​អំឡុងជាមួយ Cristiano Ronaldo ដែរ។

ដោយសារតែការមិនចេះគ្រប់គ្រងលុយខ្លួនឯងបានត្រឹមត្រូវ ចេះតែទិញរបស់ថ្លៃៗ ឡានទំនើប ព្រោះរកលុយបានច្រើន មួយខែបាន៧៥០០០ផោននៅ Old Trafford។ លោកបានប្រកាសក្ស័យធនកាលឆ្នាំ២០០៧ ពេលនៅ Aston Villa។

៥. Lee Hendrie

លោកធ្លាប់លេងនៅ Aston Villa ឆ្នាំ១៩៩៤ដល់២០០៧ ហើយជាអតីតកីឡាករវ័យក្មេងដែលត្រូវបានគេគិតទុកថា នឹងមានអនាគតល្អ។ កាលពេញល្អ លោករកបាន៣ម៉ឺនផោនក្នុងមួយសប្ដាហ៍នៅ Aston Villa។ លោកធ្លាប់ជាប់ជម្រើសជាតិអង់គ្លេសមួយលើកដែរកាលឆ្នាំ១៩៩៨។

កាលខែធ្នូ ឆ្នាំ២០១២ លោកបានប្រកាសក្ស័យធន ដោយសារតែជំនួញជួញដូរមិនបានត្រឹមត្រូវបូករួមទាំងការចាយវាយខ្ជះខ្ជាយ។ ក្រោយចែកផ្លូវជាមួយប្រពន្ធ លោកថែមទាំងលោករកធ្វើអត្តឃាត២ដង តែមិនបានសម្រេច។