ខ្សែការពារ Sergio Ramos ចាប់ផ្ដើមទំព័រថ្មីក្នុង អាជីពបាល់ទាត់របស់ខ្លួន ដោយបានចូលរួមក្លឹបម៉ិកស៊ីកូ Monterrey ដោយបាននាំយកនូវអនុស្សាវរីយ៍ដ៏គួរឱ្យចងចាំបំផុតមួយក្នុងជីវិតរបស់គេ ភ្ជាប់ជាមួយក្លឹប Real Madrid គឺលេខ៩៣។ អ្នកគាំទ្រក្រុមអធិរាជស ប្រហែលជាដឹងហើយថា លេខ៩៣នេះមានន័យយ៉ាងណា។
Club de Futbol Monterrey បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខាជាមួយខ្សែការពារចាស់វស្សា Ramos ជាមួយកុងត្រារយៈពេល១ឆ្នាំ ហើយគេនឹងទទួលបានប្រាក់ឈ្នួលសរុបប្រមាណ៥លានអឺរ៉ូ បូករួមថ្លៃ bonus ផ្សេងៗបន្ថែមទៀត ហើយគេបានជ្រើសរើសយកអាវលេខ៩៣ ជាលេខបង្កប់អត្ថន័យដ៏ជ្រាលជ្រៅបំផុតក្នុងជីវិតរបស់គេ។