Skip to content
    ទំព័រដើម  »  កីឡាជាតិ

សម្រាប់កុមារកម្ពុជាហ្វឹកហាត់ឥតគិតថ្លៃ ជាមួយគ្រូបង្វឹកអន្ដរជាតិមកពីក្លិប Spurs

ឱកាសល្អ សម្រាប់កុមារកម្ពុជា ក្នុងការហ្វឹកហាត់ជាមួយគ្រូបង្វឹកអន្ដរជាតិមកពីក្លិប Spurs

កម្មវិធី AIA-Spurs បាល់ទាត់ដើម្បីសុខភាពកុមារ ឆ្នាំ២០២៥ បានប្រកាសពីការត្រឡប់មកវិញ ជាមួយកម្មវិធីផ្ដល់បទពិសោធន៍បាល់ទាត់ តាមក្បួនខ្នាតអន្ដរជាតិដល់កុមារអាយុចាប់ពី ៥ឆ្នាំ ដល់ ១៤ឆ្នាំ ដើម្បីទទួលបានឱកាសហ្វឹកហាត់ជាមួយគ្រូបង្វឹកអន្ដរជាតិមកពីក្លិប Tottenham Hotspur (Spurs) ។

កម្មវិធីនេះ បានរៀបចំជាច្រើនលើកមកហើយ ក្រោមកិច្ចសហការរវាង AIA និងក្លិប Tottenham Hotspur របស់ចក្រភពអង់គ្លេស។ សម្រាប់ឆ្នាំថ្មីនេះ គឺបានបើកទទួលការចុះឈ្មោះដោយឥតគិតថ្លៃ ដូចឆ្នាំមុនៗដែរ ដើម្បីចូលរួមហ្វឹកហាត់បាល់ទាត់ជាមួយគ្រូបង្វឹកផ្នែកអភិវឌ្ឍន៍អន្ដរជាតិមកពី Spurs នៅខេត្តសៀមរាប នាថ្ងៃទី០២ ខែមីនា និងនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ។

ក្រៅពីការហ្វឹកហាត់បាល់ទាត់ជាមួយគ្រូបង្វឹកកម្រិតអន្ដរជាតិ ក៏ដូចជាវគ្គបណ្ដុះបណ្ដាលក្នុងស្រុកលើកជំនាញបាល់ទាត់ និងក្នុងថ្នាក់រៀន និងសម្រាប់កុមារ អាយុចន្លោះ ១២ ទៅ ១៤ឆ្នាំ ក៏នឹងមានឱកាសត្រូវបានជ្រើសរើសចូលរួមបោះជំរុំហ្វឹកហាត់ក្នុងកម្មវិធី AIA-Spurs Elite Football Camp នៅកោះសាមុយ ប្រទេសថៃ រយៈពេលមួយសប្តាហ៍ទៀតផង ។

តាមរយៈនេះ អ្នករៀបចំបានអំពាវនាវដល់អាណាព្យាបាលរួសរាន់ចុះឈ្មោះឲ្យបានទាន់ពេលវេលា ឲ្យបានមុនថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ2025៕