សម្រួចសមត្ថភាពឱ្យបានល្អក្នុងកីឡាទោចក្រយាន យុវជន ដាវីត ជិះកង់មួយថ្ងៃដល់ទៅ២០០គីឡូម៉ែត្រ

Neak Tola
20 មើល
0 នាទីអាន
- Advertisement -

ដើម្បីទទួលបានគុណផលសម្រាប់ខ្លួនឯង យុវជន ស្ព័រីយ៉េ ដាវីត កីឡាករទោចក្រយានជម្រើសជាតិកម្ពុជា តែងតែចំណាយពេលហ្វឹកហាត់ជាប្រចាំ ហើយការជិះស្វ័យហ្វឹកហាត់ម្ដងៗ ហោចណាស់ក៏៨០គីឡូម៉ែត្រ។ បើនិយាយពីចុងសប្ដាហ៍វិញ គេជិះដល់ទៅ១៥០គីឡូ ឬ២០០គីឡូម៉ែត្រក៏មាន។

សម្រាប់ទីតាំងហ្វឹកហាត់វិញ ភាគច្រើនៅផ្លូវជាតិលេខ៦ ហើយពេលដែលទៅឆ្ងាយៗ មានដល់ស្គន់ ខេត្តកំពង់ចាមទៀតផង។ ក្រៅពីតែការជិះ គេក៏មានការហ្វឹកហាត់លើកាយសម្បទាថែមផងដែរ។

ស្ព័រីយ៉េ ដាវីត បានរំឭកទាក់ទងទៅនឹងការឈានជើងចូលកីឡាទោចក្រថា ដំបូងឡើយ គ្រាន់តែជាការជិះលក្ខណៈសុខភាពប៉ុណ្ណោះ តែក្រោយមកគេកក៏បានសាកល្បងចូលប្រកួតកម្មវិធីមួយ កាលឆ្នាំ២០២១។ ពេលនោះដែលគេកាន់តែចាប់អារម្មណ៍លើការជិះកង់ផ្លូវការនេះកាន់តែខ្លាំងឡើងៗ

សមាជិកក្រុម Flying Bike អះអាងថា ក្ដីស្រមៃរបស់គេ គឺជិះកង់ជុំវិញប្រទេសកម្ពុជា៕