អាជ្ញាកណ្ដាលដែលលើកកាតក្រហមឱ្យ Bellingham អវត្តមានពីការកាត់ក្ដីប្រកួតសប្ដាហ៍នេះ

Narong
0 Min Read

អាជ្ញាកណ្ដាល Jose Luis Munuera Montero ត្រូវបានរាយការណ៍ថា ពុំមានឈ្មោះក្នុងបញ្ជីអាជ្ញាកណ្ដាលសម្រាប់ការកាត់ក្ដីការប្រកួត La Liga សប្ដាហ៍ទី២៥នោះទេ បន្ទាប់ពីមានភាពចម្រូងចម្រាស់ជាច្រើនបានកើតឡើងក្នុងការប្រកួតរវាង Osasuna និង Real Madrid កាលពីចុងសប្ដាហ៍កន្លងទៅ។

ប្រព័ន្ធផ្សព្វផ្សាយនៅអេស្ប៉ាញ បានចុះផ្សាយថាក្រុមហ៊ុន Talentus Sports Speakers ដែលលោក Montero បម្រើការ មានទំនាក់ទំនងផ្សារភ្ជាប់ជាមួយថ្នាក់ដឹកនាំក្នុង La Liga, សហព័ន្ធបាល់ទាត់អេស្ប៉ាញ, UEFA និងក្លឹបធំៗនៅអឺរ៉ុបមួយចំនួន។

ប៉ុន្ដែលោក Montero បានបញ្ជាក់កាលពីថ្ងៃអង្គារលើគណនី Instagram របស់លោកថា ក្រុមហ៊ុននោះមិនដែលទទួលបានការទំនុកបម្រុងហិរញ្ញវត្ថុពីស្ថាប័នកីឡាណាមួយឡើយ ហើយលោកនឹងចាត់វិធានការផ្លូវច្បាប់ចំពោះការចោទប្រកាន់ផងដែរ។

មានការវែកញែកជាច្រើនជុំវិញការកាត់ក្ដីរបស់លោក Montero ក្នុងការប្រកួតនោះ ជាពិសេសពេលដែលលោកបានលើកកាតក្រហមទៅឱ្យខ្សែបម្រើ Jude Bellingham ក្នុងនាទីទី៣៩ ដោយអាជ្ញាកណ្ដាលរូបនេះ បានពន្យល់ថា កីឡាករជម្រើសជាតិអង់គ្លេស ប្រើពាក្យអសុរសមកលើរូបលោក៕

Share This Article
Leave a Comment

Leave a Reply

Your email address will not be published. Required fields are marked *