Skip to content
    ទំព័រដើម  »  កីឡាជាតិ

មិនមែនតែវគ្គ៨ក្រុមទេ ព្រះខ័នរាជអាចនឹងប្រើទីលានបាល់ទាត់មរតកតេជោក្នុងវគ្គក្រោយៗទៀតនៅ Challenge League

លោក Christopher Grant អ្នកចាត់ការទូទៅក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បញ្ជាក់ថា ប្រសិនបើការរៀបចំដំណើរការបានល្អ ហើយក្នុងករណីដែលក្រុមលោកអាចឡើងទៅកាន់វគ្គបន្តទៀតក្នុងពានរង្វាន់ AFC Challenge League នោះ ក្រុមជើងឯកលីគកំពូលកម្ពុជាមួយនេះនឹងអាចប្រើទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិបន្ត​ទៀត។

កាលថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ គណៈកម្មការគ្រប់គ្រងពហុកីឡដ្ឋានជាតិមរតកតេជោ បានអនុញ្ញាតឱ្យព្រះខ័នរាជស្វាយរៀងប្រើប្រាស់ទីលានបាល់ទាត់សម្រាប់ការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League 2024 /2025 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែមីនា ដោយត្រូវទទួលក្រុមមីយ៉ាន់ម៉ា Shan United។

នេះជាការរៀបចំការប្រកួតបាល់ទាត់អន្តរជាតិលក្ខណៈផ្លូវការជាលើកដំបូងហើយនៅទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីត្រូវបានផ្អាកសម្រាប់ការកែលម្អស្មៅ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

ក្រុមព្រះខ័នរាជស្វាយរៀងបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ AFC Challenge League បន្ទាប់ពីបញ្ចប់នៅលេខ២ ប្រចាំពូល E នៅម៉ុងហ្គោលី កាលពីខែតុលា កន្លងទៅ៕