Skip to content
    ទំព័រដើម  »  កីឡាជាតិ

អ្នករៀបចំទិវារត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រប៉ងបំបែកកំណត់ត្រាចំនួនអ្នកចូលរួម

ទិវារត់ប្រណាំង “ស្ត្រី” ចម្ងាយ១០គីឡូម៉ែត្រ នឹងដំណើរការទៀតហើយនៅថ្ងៃទី០៨ មីនា ឆ្នាំ២០២៥ នៅមុខសួនច្បារវត្តបទុមវតី។ នេះជាលើកទី៤ គិតចាប់ពីឆ្នាំ២០២០ដែលព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើង។ ឆ្នាំ២០២០ ទទួលបានអ្នកចូលរួមជាង២០០០នាក់ ឆ្នាំ ២០២៣ បានជិត២០០០នាក់ និង២០២៤ ជាពិសេសឆ្នាំ២០២៤ ទទួលបានអ្នកចូលរួមជាង៣០០០នាក់។ ចំណែកឆ្នាំ ២០២៥ នេះលោក Loke Kah Meng អគ្គនាយកសុវណ្ណភូមិឡាយហ្វបានបង្ហាញពីក្ដីរំពឹងថា អាចនឹងមានអ្នកចូលរួមដល់ទៅខ្ទង់៤០០០នាក់។ ដោយឡែកគិតត្រឹមព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ នេះមានអ្នកចុះឈ្មោះចូលរួមប្រមាណ២៤០០នាក់ហើយ។