ជ័យជម្នះ៧-០ នៅទឹកដីរបស់ Stade Briochin ក្នុងវគ្គ១/៤ផ្ដាច់ព្រ័ត្រ French Cup កាលពីរាត្រីថ្ងៃពុធ បានជួយឱ្យ Paris Saint-Germain ធានាទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងធ្វើឱ្យពួកគេក្លាយជាក្រុមទី៥ នៃលីគបាល់ទាត់ធំបំផុតទាំង៥ ដែលរកគ្រាប់បាល់បានលើសពី១០០គ្រាប់ គ្រប់ពានរង្វាន់ទាំងអស់ក្នុងរដូវកាលនេះ។
ក្រុមបង្វឹកដោយលោក Luis Enrique មានគ្រាប់បាល់សរុប១០១ ក្នុងរដូវកាល ២០២៤-២៥ រួមមាន៦២គ្រាប់ ក្នុង Ligue 1 ១៤គ្រាប់ក្នុង French Cup ១គ្រាប់ ក្នុង French Super Cup និង ២៤គ្រាប់ក្នុង UEFA Champions League។
បើគិតតែសម្រាប់ក្រុមនៃលីគធំបំផុតទាំង៥នៅអឺរ៉ុប មាន៤ក្រុមផ្សេងទៀតដែលមានគ្រាប់បាល់លើសពី១០០គ្រាប់មុន PSG៕