Aston Villa ត្រូវបានមើលឃើញថា ជាក្រុមដែលមានភាគរយខ្ពស់ ក្នុងការឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ UEFA Champions League រដូវកាល ២០២៤-២៥ នេះ បន្ទាប់ពីពួកគេទទួលបានជ័យជម្នះ ១-៣ ទល់ Club Brugge ក្នុងប្រកួតជើងទី១វគ្គ១៦ក្រុមចុងក្រោយនៅប្រទេសបែលហ្ស៊ិក។
នេះអាចចាត់ទុកថា ជាដំណើរមួយឆ្ពោះទៅភាពជោគជ័យមួយកម្រិតទៀតសម្រាប់ Villa ក្រោមការដឹកនាំដោយអ្នកចាត់ការ Unai Emery ដែលបានកាន់តួនាទីនេះរយៈពេលជាងពីរឆ្នាំកន្លងមក ដោយបានផ្លាស់ប្ដូរពួកគេពីក្រុមដែលប្រឈមនឹងការធ្លាក់ទៅកាន់លីគទី២អង់គ្លេស ទៅជាក្រុមដែលប្រជែងពានរង្វាន់ធំបំផុតរបស់អឺរ៉ុប៕