ធ្លាប់ជាកម្មការិនីដែលទទួលបានប្រាក់ខែត្រឹមមួយរស់ៗ ទួន ស្រីភីន មានលទ្ធភាពកែប្រែជីវភាពរបស់ខ្លួនបានប្រសើរ បន្ទាប់ពីចាប់អាជីពជាកីឡាការិនីគុនខ្មែរ។
ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ២០២២ និងមេដាយប្រាក់ស៊ីហ្គេម ២០២៣ រំឭកថា បានចាប់ផ្ដើមចេញធ្វើការដើម្បីជួយរកប្រាក់ដោះស្រាយជីវភាពគ្រួសារតាំងពីអាយុ១៦ឆ្នាំ ដោយធ្វើជាកម្មការិនីរោងចក្រ មួយខែរកបានជាង១០០ដុល្លារទៅ២០០នាក់ ធ្វើការតាំងពីព្រឹកទល់ល្ងាច។ នាងថា ដោយចិត្តស្រលាញ់កីឡា នាងធ្លាប់ហ្វឹកហាត់តុងហ្គីលម៉ុងដូ ហើយឆ្នាំ២០២០ នាងត្រូវបានទាក់ទងឱ្យចូលហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរថែមទៀត។ ការប្រលូកគុនខ្មែរចាប់ពីពេលនោះ ក៏បានហុចផ្លែផ្កាជាបន្តបន្ទាប់ ទាំងកេរ្ដិ៍ឈ្មោះ និងប្រាក់ចំណូល។
ស្រីភីន ក៏បានអំពាវនាវសូមលើកទឹកចិត្តបន្ថែមពីមហាជនដល់កីឡាករ កីឡាការិនី កាន់តែមានទឹកចិត្តក្នុងការចាប់អាជីពជាអ្នកកីឡា។
គួរដឹងដែរថា នៅរសៀលថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលដល់គ្រូបង្វឹក គ្រូជំនួយ អត្តពលិក ចំនួន១១ប្រភេទកីឡាដែលដណ្ដើមបានមេដាយពីការប្រកួតកីឡាជើងឯកពិភពលោក អាស៊ី និងអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ និង២០២៤ កន្លងទៅ៕