Skip to content
    ទំព័រដើម  »  កីឡាជាតិ

ផ្ដាច់ព្រ័ត្របាល់ទាត់ក្នុងសាល​ជើងឯករាជធានីភ្នំពេញរដូវកាលដំបូងនេះធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ

ការប្រកួតកីឡាបាល់ទាត់ក្នុងសាលពានរង្វាន់ជើងឯករាជធានីភ្នំពេញ រដូវកាលទី១ នេះនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥។ អ្វីដែលពិសេសសម្រាប់រដូវកាលដំបូងនេះ គឺ ការប្រកួតផ្ដាច់ព្រ័ត្រនេះនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្រាប់ថ្ងៃផ្ដាច់ព្រ័ត្រនឹងមានការប្រកួតគូដណ្ដើមចំណាត់ថ្នាក់លេខ៣រវាងក្រុម Lucky តទល់​ក្រុម the Peanut និងគូដណ្ដើមជើងឯក គឺរវាងក្រុម Mihel Soul Young Gun និងក្រុម C-Light Stars។

ក្រៅតែពីការប្រកួតដ៏ធំទាំង២គូនេះ នៅថ្ងៃពិសេសដដែលនោះ ក៏នឹងមានការប្រកួតគូកិត្តិយសរវាងក្រុមថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ​តទល់ក្រុមផ្ការីកគ្រប់រដូវ​ ហើយក៏នឹងមានកម្មវិធីសម្ដែង និងចម្រៀងពីទៀតផង។
ការប្រកួតកីឡាបាល់ទាត់ក្នុងសាលពានរង្វាន់ជើងឯករាធានីភ្នំពេញ រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដោយមានការសហការពីក្រុមហ៊ុនទឹកបរិសុទ្ធ FAFA855៕