Skip to content
អបអរសាទរ ផលិតផលក្រុមហ៊ុន វឌ្ឍនៈ បន្តឈ្នះពានរង្វាន់ពេជ្រ DIAMOND TROPHY បញ្ជាក់ពីគុណភាពខ្ពស់លំដាប់ពិភពលោកសរុបចំនួន៦ ច្រើនបំផុតនៅកម្ពុជា ពីMONDE SELECTION
    ទំព័រដើម  »  PR

អបអរសាទរ ផលិតផលក្រុមហ៊ុន វឌ្ឍនៈ បន្តឈ្នះពានរង្វាន់ពេជ្រ DIAMOND TROPHY បញ្ជាក់ពីគុណភាពខ្ពស់លំដាប់ពិភពលោកសរុបចំនួន៦ ច្រើនបំផុតនៅកម្ពុជា ពីMONDE SELECTION

ក្រុមហ៊ុន វឌ្ឍនៈ ជាថ្មីម្តងទៀត បាននាំយកមោទនភាព និងប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មាន ដែលផលិត​ផលផលិតដោយកូនខ្មែរ បន្តទទួលបានពានរង្វាន់ពេជ្រ DIAMOND TROPHYចំនួន6 ពីស្ថាប័នវាយតម្លៃគុណភាព​អន្តរជាតិ​ដ៏ល្បី MONDE SELECTION។ ពានរង្វាន់ពេជ្រ DIAMOND TROPHY គឺផ្តល់ជូនសម្រាប់តែផលិតផល​ដែល​រក្សាបាននូវគុណភាពស្តង់ដារ និងបន្តឈ្នះមេដាយមាសចំនួន​៣ឆ្នាំជាប់ៗគ្នា ដែលនេះបង្ហាញពី​កិច្ច​ខិតខំប្រឹងប្រែងរបស់​ក្រុមហ៊ុន វឌ្ឍនៈ ក្នុងការបំពេញតាមស្តង់ដារដ៏ម៉ត់ចត់​របស់​ស្ថាប័ន MONDE SELECTION ការបន្តយកចិត្តទុកដាក់ និងការទទួលខុសត្រូវចំពោះគុណភាពខ្ពស់​ជូន​អតិថិជនពីមួយឆ្នាំទៅមួយឆ្នាំ ។

ផលិតផលជាច្រើនក្រោមម៉ាកសញ្ញាធំៗទាំង៤របស់ក្រុមហ៊ុន វឌ្ឍនៈ មានដូចជាម៉ាកសញ្ញា​វឌ្ឍនៈ, គ្រុឌ, ដ្រាហ្គិន និង វី-អាកទីវ សុទ្ធតែត្រូវបានទទួលស្គាល់ និងឈ្នះមេដាយមាស​​ពី​ស្ថាប័ន MONDE SELECTION ព្រមទាំង WORLD BEER AWARD ផងដែរ ហើយកាន់តែអស្ចារ្យ វឌ្ឍនៈ ព្រីមៀមបៀរ បានជាប់ក្នុងបេក្ខភាព PRIZE OF THE JURY ឆ្នាំ 2024 ដែលជាផលិតផលល្អផ្ដាច់គេក្នុងចំណោមផលិត​ផល​​​កំពូលទាំង៥ (TOP 5) ទូទាំងពិភពលោក។ នេះគឺជាមោទនភាពដែលក្រុមហ៊ុន វឌ្ឍនៈ បាននាំកិតិ្តយសជូនប្រទេសកម្ពុជា ដែលផលិតផលផលិតដោយកូនខ្មែរមានគុណភាពខ្ពស់អាចប្រកួត​ប្រជែងជាមួយផលិតផលជាច្រើននៅបរទេស ហើយពិសេសបំផុតអាចប្រកួតប្រជែងជាមួយផលិតផលពីប្រទេសក្នុងតំបន់អឺរ៉ុប ដែលតែងតែត្រូវបានគេទទួលស្គាល់ពីភាពប៉ិនប្រសប់ និងប្រវត្តិនៃការផលិតស្រាបៀរ។

សមិទ្ធផលដ៏អស្ចារ្យនេះបានធ្វើឲ្យ វឌ្ឍនៈ ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង ទទួលស្គាល់លំដាប់អន្តរជាតិ ឈ្នះមេដាយមាស និងពានរង្វាន់ពេជ្រច្រើនជាងគេបំផុតនៅ     កម្ពុជា​ក្នុងរយៈពេលត្រឹម៤ឆ្នាំនៃប្រតិបត្តិការ ដូច្នេះចូលរួមគាំទ្រផលិតផលរបស់ក្រុមហ៊ុ​ន​ វឌ្ឍនៈ ទទួលបា​ន​ទាំងផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងបានចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកស្ទួយមុខមាត់ជាតិ និងកិតិ្តយសរបស់កម្ពុជាលើឆាកអន្តរជាតិ។​