Skip to content
    ទំព័រដើម  »  កីឡាជាតិ

SEA GAMES នៅកម្ពុជាជាចលករបញ្ឆួលចិត្តយុវជន អ៉ី លីហ្សៃដីន ចង់ក្លាយជាជម្រើសជាតិកីឡាបាល់បោះកម្ពុជា

មានកាយសម្បទាល្អ ខ្ពស់ស្រឡះតាំងពីក្មេងមកយុវជន អ៊ី លីហ្សៃដីន បានបង្ហើបគោលបំណងផ្ទាល់ខ្លួននូវថ្ងៃអនាគតថាចង់ចាប់កីឡាបាល់បោះជាអាជីពតែម្តងដោយសារតែជាកីឡាដែលខ្លួនស្រឡាញ់ស្រាប់។ យុវជនវ័យ១៧ឆ្នាំបន្តថាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងមកជាផ្នែករួមចំណែកទាញអារម្មណ៍ខ្លួនចង់ចូលរួមកីឡាមួយនេះក្នុងសា្មរតីលេងតំណាងឱ្យប្រជាជាតិកម្ពុជាក្នុងព្រឹត្តិការណ៍នានានៅពេលខាងមុខ។

យ៉ាងណាមិញឱកាសជាប់ក្នុងក្រុមជម្រើសជាតិបាល់បោះក៏មិនជាស្រួលប៉ុន្មាន តែសម្រាប់សិស្សថ្នាក់ទី១២រូបនេះបានបង្ហាញការបេ្តជ្ញាចិត្តយ៉ាងមុតមាំក្នុងការហ្វឹកហាត់ ពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យខ្លាំងឡើងៗទៀតដើម្បីទៅដល់គោលដៅមួយនោះ។ ក្នុងពេលជាមួយគ្នាដែរ អ៊ី លីហ្សៃដីន ក៏បានលើកទឹកឱ្យមហាជនគ្រប់ជាន់ថ្នាក់នាំគ្នាជួយលើកស្ទួយវិស័យបាល់បោះនៅកម្ពុជា និងនាំគ្នាលេងកីឡាទាំងអស់គ្នា។

អ៊ី លីហ្សៃដីន ចូលចិត្តកីឡាបាល់បោះតាំងតែពីក្មេងៗ ហើយនៅឆ្នាំ២០២២ យុវជនកម្ពស់១ម៉ែត្រ៩៤ រូបនេះក៏បានចាប់ផ្តើមលេងបាល់បោះនេះរហូតដល់ពេលបច្ចុប្បន្ននេះ៕