ខ្សែបម្រើក្រុម Tuloy FC សមាជិកលីគកំពូលហ្វីលីពីន២រូបប៉ងប្រកបអាជីពបាល់ទាត់នៅខ្មែរតាមលំនាំរៀបច្បងពួកគេ

0 នាទីអាន
- Advertisement -

សមាជិក្រុម Tuloy FC ដែលកំពុងស្ថិតក្នុងជំរំហ្វឹកហាត់របស់ក្រុមនៅលើទឹកដីប្រទេសកម្ពុជាកីឡាករ Harry James Nunez និងមិត្តរួមក្រុមកីឡាករ Jonh Henson Diaz បាននិយាយស្រដៀងគ្នាថាពួកគេទាំងពីរចង់ចេញលេងបាល់ទាត់នៅក្រៅប្រទេសខ្លួន ពិសេសពួកគេក៏ចង់ប្រកបអាជីពលើវាលស្មៅមួយនេះតាមលំនាំកីឡាករហ្វីលីពីនដែលកំពុងប្រកបអាជីពនៅកម្ពុជាស្រាប់ដូចជាកីឡាករ Scott Wood របស់បឹងកេតនិង Gayoso របស់ភ្នំពេញក្រោនជាដើម។

 ខ្សែបម្រើវ័យក្មេងទាំងពីរយល់ឃើញថាវិស័យបាល់ទាត់នៅកម្ពុជាពិតជារីកចម្រើនខ្លាំងបើធៀបទៅប្រទេសខ្លួន មិនថារបៀបរបរលេង តារាងបាល់ទាត់ អ្នកគាំទ្រ ដោយអ្នកទាំងពីរនិយាយដោយមិនស្ទាក់ស្ទើរថាល្អទាំងអស់តែម្តង។ លើសពីនេះកីឡាករវ័យខ្ទង់២០ឆ្នាំទាំងពីរក៏បាននិយាយអំពីបំណងប្រាថ្នារបស់ពួកគេនៅថ្ងៃអនាគតចង់ជួយលើកមុខមាត់វិស័យបាល់ទាត់ក្នុងប្រទេសរបស់គេផងដែរ។

ក្រុម Tuloy FC បានធ្វើដំណើរមកប្រទេសកម្ពុជាតាំងតែពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបោះជំរំហ្វឹកហាត់ ពិសេសពួកគេក៏បានប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់កម្ពុជាមួយចំនួនដែរដូចជា Khmer United, ណាហ្គាវើលដ៍, និងវិសាខា ជាដើម៕