ហេតុផលសាមញ្ញពោរពេញដោយអត្ថន័យសម្រាប់ការកកើតក្រុមរត់ Neak Run Club

sok sovanpanha
107 មើល
0 នាទីអាន
- Advertisement -

យុវជន ជា ពិសិទ្ធ គ្រីស្តូហ្វឺ ស្ថាបនិកក្រុមរត់ Neak Run Club ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ AMS Sports បានទម្លាយអាថ៌កំបាំងនៅពីក្រោយឈ្មោះរបស់ក្រុមរត់ខ្លួន និងមូលហេតុមួយចំនួននៃការបង្កើតក្រុមមួយនេះចេញជារូបរាងគឺផ្តើមចេញពីការស្រឡាញ់កីឡារត់ ការពង្រឹងសុខភាពរាងកាយឱ្យមាំមួនពីកីឡានេះ និងក៏ជាការបង្កើតទំនាក់ទំនងរវាងមនុស្សមកពីប្រភពផ្សេងៗគ្នាបង្កើតបានមិត្តភាពថ្មីៗ។

ស្ថាបនិកវ័យក្មេងមុខស្រស់រូបនេះបន្ថែមថាគោលដៅចម្បងមួយទៀតគឺខ្លួនចង់ឱ្យសកម្មភាពកីឡារបស់ខ្លួនមួយនេះក្លាយជាចំណែកមួយតូចជួយទៅដល់សង្គមជាតិ តាមរយៈការបង្កើតកម្មវិធីរត់រៃអង្គាសថវិកាជួយអ្នកខ្វះខាតជាដើម។

ទន្ទឹមគ្នា កូនអ្នកភ្នំពេញរូបនេះពិតជាលើកទឹកចិត្តខ្លាំងឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងគួរតែចាប់ផ្តើមលេងកីឡាទាំងអស់គ្នា។ លើសពីនេះប្រសិនជាអ្នកទាំងអស់គ្នាចង់សាកល្បងកីឡារត់ស្ថាបនិករូបនេះថាក្រុមខ្លួនបើកចិត្តទទួលការចូលរួមពីអ្នកទាំងអស់គ្នា។

យុវជន ជា ពិសិទ្ធ គ្រីស្តីហ្វឺ ពិតជាសប្បាយចិត្តដែលអាចធ្វើឱ្យសកម្មភាពមួយនេះកើតឡើង និងអាចជួយដល់អ្នកដែលកំពុងត្រូវការជំនួយពិតប្រាកដ ជាពិសេសអាចបង្កើតទម្លាប់ស្រឡាញ់សុខភាពតាមរយៈការហាត់កីឡា និងរត់ហាត់ប្រាណជាដើម៕