បទពិសោធ៤ឆ្នាំក្នុងកីឡារត់លោក តាំង សឹកសាង បានចែករំលែកទៅដល់បងប្អូនអ្នកស្រឡាញ់កីឡារត់ថ្មីក្នុងការជ្រើសរើសយ៉ាងណាឱ្យត្រឹមត្រូវ និងមានសុវត្ថិភាពក្នុងពេលរត់។ បុរសវ័យ៤៣ឆ្នាំបន្តថាកីឡារត់វត្ថុសំខាន់បំផុតគឺស្បែកជើងនេះឯង ម្ល៉ោះហើយលោកថាការរើសស្បែកជើងបានត្រឹមត្រូវគឺជួយសម្រួលក្នុងពេលប្រើប្រាស់ច្រើន តួយ៉ាងជួយទប់លំនឹងកជើង ការពារបញ្ហារបួសឬគ្រោះថ្នាក់នានា។
ទន្ទឹមគ្នា លោកក៏បានធ្វើការណែនាំខ្លាំងសំដៅឆ្ពោះសម្រាប់អ្នកទើបតែចាប់រត់ដំបូងៗគួរតែជ្រើសរើសស្បែកជើងឱ្យត្រូវនិងកម្រិតសមត្ថភាព ការប្រើប្រាស់ ជៀសជាងការផ្តើមដំបូងជាមួយកម្រិតខ្ពស់ហួសពីសមត្ថភាពប្រើប្រាស់និងកញ្ចប់ថវិកា។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍រត់ធំ តូចនានា រមែងតែងតែឃើញវត្តមានលោក តាំង សឹកសាង ទៅចូលរួមជាប្រចាំ៕