លោក ឃួន ឡាបូរ៉ាវី គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជានារីបាននិយាយក្នុងពេលហ្វឹកហាត់ថ្ងៃទីនៅភ្នំពេញថាសម្រាប់ស្ថានភាពក្រុមទាំងមូលមានភាពល្អប្រសើរច្រើន ត្រៀមរួចរាល់សម្រាប់ការប្រកួតក្នុងពេលខាងមុខ។ ទន្ទឹមគ្នា គ្រូជំនួយរូបនេះបានលើកឡើងពីចក្ខុវិស័យសម្រាប់លោក ក្រុមការងារគ្រូបង្វឹក និងកីឡាការិនីកម្ពុជាទាំងអស់ថានឹងបង្ហាញពីគុណផលរបស់ក្រុមថាជាក្រុមមួយដែលក្រុមជម្រើសជាតិដ៏ទៃពិបាកក្នុងការមើលស្រាល៕