លោក ឃួន ឡាបូរ៉ាវី៖ សកម្មភាពបាល់ទាត់នារីកម្ពុជានៅឆាកអន្តរជាតិអាចជាហេតុផលស្នូល ដើម្បីទាក់ទាញវិនិយោគិន
វិស័យបាល់ទាត់នារីនៅកម្ពុជាក្នុងពេលបច្ចុប្បន្នមិនទាន់មានភាពផុសផល់ខ្លាំងប៉ុន្មានឡើយជាក់ស្តែងកត្តាខ្វះនៅធនធានកីឡាការិនី និងម្ចាស់ឧបត្ថម្ភផ្សេងៗមិនថាបាល់ទាត់នារីទូទៅ ឬដល់កម្រិតអាជីព ជាមួយគ្នានេះលោក ឃួន ឡាបូរ៉ាវី គ្រូជំនួយក្រុមជម្រើសជាតិនារីកម្ពុជាបានលើកឡើងថាក្នុងឱកាសដែលក្រុមជម្រើសជាតិនារីកម្ពុជាមានការប្រកួតកម្រិតអន្តរជាតិក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគតលោកជឿជាក់ថានឹងអាចជាកត្តាជំរុញទៅដល់អ្នកមានធនធានឱ្យងាកមកចូលរួមជ្រោមជ្រែងជាមួយបាល់ទាត់នារីឱ្យកាន់តែរីកចម្រើនបន្ថែមមួយកម្រិតទៀត។ លោកលើកឡើងដូច្នេះ ក៏ព្រោះតែវិស័យបាល់ទាត់នារីក្នុងពេលបច្ចុប្បន្នពុំទាន់មានយកចិត្តទុកដាក់ខ្លាំងនៅឡើយ ម្ល៉ោះហើយការផលិតនៅធនធានកីឡាការិនីក៏នៅយឺតយ៉ាវនៅឡើយ។ គ្រូបង្វឹកមានប្រភពពីខេត្តកំពង់ចាមបន្តថាការផលិតធនធានកីឡាករ-កីឡាការិនីដែលមានប្រសិទ្ធភាពខ្ពស់គួរធ្វើឡើងតាំងតែពីកម្រិតតូចៗមកម្ល៉េះ។…
លោក Conor Nestor បញ្ជាក់ជំហរជុំវិញតំណែងជាគ្រូបង្គោលក្រុមជម្រើសជាតិនារីកម្ពុជា
នៅក្នុងសន្និសីទកាសែតមុនការប្រកួតមិត្តភាពអន្តរជាតិផ្លូវការលើកដំបូងរបស់ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាដែលប្រព្រឹត្តិទៅនៅថ្ងៃ ពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយគ្រូបង្គោលក្រុមជម្រើសជាតិនារីកម្ពុជាលោក Conor Nestor បានលើកសរសើរទៅដល់ក្រុមកីឡាការិនីកម្ពុជាក្រោយប្រមូលផ្តុំក្នុងរយៈពេលកន្លងមកនេះ។ ដោយគ្រូបង្គោលវ័យ ៤១ឆ្នាំរូបនេះបានបញ្ជាក់ច្បាស់ៗថាសម្រាប់លោកថ្វីបើជាគ្រូធំក៏ពិតមែន លោកមិនមានអ្វីត្រូវកែប្រែច្រើននោះទេ…
លោក ឃួន ឡាបូរ៉ាវី ប្រាប់ពីមូលហេតុយឺតយ៉ាវរបស់ខ្សែការពារកូនកាត់ខ្មែរកាណាដា
គ្រូជំនួយក្រុមជម្រើសជាតិនារីកម្ពុជាលោក ឃួន ឡាបូរ៉ាវី ក្នុងពេលប្រមូលផ្តុំហ្វឹកហាត់តែមិនឃើញមានវត្តមានកីឡាការិនីកូនកាត់ខ្មែរកាណាដា ឈីវ សាលីណា មកដល់ជំរំហ្វឹកហាត់ដោយលោកថាមកពីខ្សែការពារស្លាបខាងស្តាំរូបនេះមានធុរៈផ្ទាល់ខ្លួនពាក់ព័ន្ធជាមួយការសិក្សា ម្ល៉ោះហើយទើបពន្យាពេលនៃការហោះមកកម្ពុជា។ យ៉ាងណាមិញ គ្រូជំនួយរូបនេះថាមិនមែនជាក្តីបារម្ភធំដុំពេកនោះទេ ដោយលោកសង្កត់ធ្ងន់ថាពីព្រោះ សាលីណា…
ខ្សែការពារ គឹម ចាន់ថេត ភ្នំពេញក្រោនទទួចមហាជនចូលរួមគាំទ្រការប្រកួតជម្រើសជាតិនារីកម្ពុជា
ក្រោយជាប់ឈ្មោះក្នុងបញ្ជីជម្រើសជាតិនារីកម្ពុជា២៣នាក់ចុងក្រោយត្រៀមសម្រាប់ការប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសកោះហ្គាំ ក៏ដូចជាការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Women’s Asian Cup កីឡាការិនី គឹម ចាន់ថេត ខ្សែការពារក្រុមបាល់ទាត់ភ្នំពេញក្រោនបានបង្ហាញភាពរីករាយដែលមានឈ្មោះលេងក្នុងក្រុមជម្រើសជាតិលើកនេះ។ លើសពីនេះទៀត ប្រធានក្រុមនារីភ្នំពេញក្រោនក៏បានបាននិយាយជំុំវិញស្ថានភាពក្រុមជម្រើសជាតិក្នុងរយៈពេលប្រមូលផ្តុំកន្លងមកនេះ។…
លោក ឃួន ឡាបូរ៉ាវី ចង់ឃើញក្រុមជម្រើសជាតិនារីកម្ពុជាបែបនេះ លើសពីលទ្ធផលល្អតែមួយមុខ
លោក ឃួន ឡាបូរ៉ាវី គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជានារីបាននិយាយក្នុងពេលហ្វឹកហាត់ថ្ងៃទីនៅភ្នំពេញថាសម្រាប់ស្ថានភាពក្រុមទាំងមូលមានភាពល្អប្រសើរច្រើន ត្រៀមរួចរាល់សម្រាប់ការប្រកួតក្នុងពេលខាងមុខ។ ទន្ទឹមគ្នា គ្រូជំនួយរូបនេះបានលើកឡើងពីចក្ខុវិស័យសម្រាប់លោក ក្រុមការងារគ្រូបង្វឹក និងកីឡាការិនីកម្ពុជាទាំងអស់ថានឹងបង្ហាញពីគុណផលរបស់ក្រុមថាជាក្រុមមួយដែលក្រុមជម្រើសជាតិដ៏ទៃពិបាកក្នុងការមើលស្រាល៕
ចំណុចសំខាន់ៗដែលត្រូវរួមគ្នាអនុវត្តពង្រឹងបាល់ទាត់នារីបន្ថែមមុនដល់ព្រឹត្តិការណ៍ AFF Women Championship 2025 ដែលប្រជុំដោយក្រុមខ្លាំងៗបំផុតប្រចាំតំបន់
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាបន្ទាប់ពីបញ្ចប់យុទ្ធនាការព្រឹត្តិការណ៍ AFF Women’s Cup 2024 ដែលទទួលបានចំណាត់ថ្នាក់លេខ២ ក្រោយចាញ់ក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ១ទល់នឹង៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ក្រុមដែលបង្វឹកដោយលោក ឃួន ឡាបូរ៉ាវី…