ម្ចាស់មេដាយមាសតេក្វាន់ដូ ITF កាំង ប៊ុនឡុង ផ្ញើសារលើកទឹកចិត្តសិស្សប្អូនជំនាន់ក្រោយ

Neak Tola
16 មើល
0 នាទីអាន

ការខិតខំប្រឹងប្រែងមិនបោះបង់ គឺជាសារលើកទឹកចិត្តដ៏សំខាន់មួយរបស់កីឡាករតេក្វាន់ដូ ITF កាំង ប៊ុនឡុង ទៅកាន់យុវជនជំនាន់ក្រោយដែលកំពុងហ្វឹកហាត់កីឡាមួយនេះតែមិនទាន់ទទួលបានជោគជ័យ។

កីឡាករជម្រើសជាតិខ្សែក្រវាត់ខ្មៅ២ដាន់ប្រាប់ថា ទម្រាំអាចទទួលបានផ្លែផ្កាជាហូរហែ បានឆ្លងកាត់ការតស៊ូលត់ដំយ៉ាងខ្លាំង តែនៅមិនតែរួញរាបោះបង់ការប្រឹងប្រែងឡើយ។

កាំង ប៊ុនឡុង ផ្ដើមការហ្វឹកហាត់កីឡាតេក្វាន់ដូ ITF អំឡុងឆ្នាំ២០១៨ ដោយសារតែចិត្តស្រលាញ់កីឡាក្បាច់គុន។ គេថា ការចាប់ជំនាញកីឡា ធ្វើឱ្យគេអាចទទួលបានសុខភាព លើកមុខមាត់គ្រួសារ ប្រទេសជាតិ និងទទួលការងារល្អផងដែរ៕