អ្នករៀបចំម៉ារ៉ាតុងនៅកម្ពុជាទទូចអ្នកចង់រត់កម្មវិធីផ្លូវការចុះឈ្មោះឱ្យបានត្រឹមត្រូវចៀសវាងផលលំបាកនានា

Neak Tola
4 មើល
0 នាទីអាន

លោក សែម ផល្លា នាយកគ្រប់គ្រងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅកម្ពុជាបានទទូចអ្នកដែលចង់ចូលរួមកម្មវិធីផ្លូវការនានាគួរមានការចុះឈ្មោះឱ្យបានត្រឹមត្រូវដើម្បីចៀសវាងផលលំបាកផ្សេងៗទាក់ទងដល់ខ្លួនឯងផង និងកម្មវិធីផង។

នៅពេលចុះឈ្មោះបានត្រឹមត្រូវ លោក សែម ផល្លា សង្កត់ធ្ងន់ថា ងាយស្រួលដល់​គណៈកម្មការអាចគ្រប់គ្រងចំនួនបានត្រឹមត្រូវ មានទិន្នន័យច្បាស់លាស់ទាំងព័ត៌មានផ្ទាល់ខ្លួន បង្ការពេលមានបញ្ហាអ្វីកើតឡើង។ ម្យ៉ាងទៀត គណៈកម្មការម៉ារ៉ាតុងពិភពលោកក៏នឹងវាយតម្លៃពីគុណភាពការរៀបចំនៅកម្ពុជាដែលជាសមាជិកម៉ារ៉ាតុងពិភពលោក។

លោក សែម ផល្លា ក៏បានលើកទឹកចិត្តដល់អ្នកចង់ចូលរួមគួរចុះឈ្មោះឱ្យបានរួសរាន់៕