យុវតី ហៀង សុមាវតី អ្នកនិយមលេងកីឡាវាយសីជាប្រចាំមិនថាលក្ខណៈផ្លូវការ ឬក្រៅផ្លូវការបានចែករំលែក Tip ខ្លះដែលខ្លួនមានតាមរយៈបទពិសោធពីការប្រឡូកកីឡាវាយសីមួយនេះដោយថាប្រសិនកីឡាករ-កីឡាការិនី ដែលចូលចិត្តលេងវាយសី ឬប្រកួតលក្ខណៈវាយជាគូ ដូចជាវាយគូទូទៅ ឬវាយគូជម្រុះ គប្បីមានរ៉ាកែត ២ ឬលើសនេះជាចាំបាច់សម្រាប់ប្រើប្រាស់ឱ្យត្រូវគ្រប់ស្ថានភាពនិងតួនាទី។
ដោយប្អូនស្រីបង្កើតកីឡាការិនីជម្រើសជាតិម្ចាស់មេដាយមាស២គ្រឿងប្រចាំព្រឹត្តិការណ៍ វាយសីជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ឆ្នាំ២០២៥ បន្តទៀតថាផលចំណេញពីការមានរ៉ាកែត ២ឬច្រើនអំឡុងពេលការប្រកួតគឺជួយបង្កាពេលរ៉ាកែតជួបការខូចខាតភ្លាមៗ ពិសេសនោះគឺថារ៉ាកែតមួយមិនអាចគ្រប់គ្រាន់សម្រាប់ការប្រកួតប្រជែងឡើយ ពីព្រោះរាល់រ៉ាកែតទាំងអស់មានលេខកំណត់អំពីទម្ងន់ខុសៗគ្នា ដែលតម្រូវទៅតាមតួនាទីលេងដូចគ្នា។
សម្រាប់យុវតី ហៀង សុមាវតី រូបគេតែងតែមានវត្តមានជារឿយៗក្នុងការប្រកួតកីឡាវាយសីមួយនេះ ដោយគេអាចលេងបានគ្រប់វិញ្ញាសាទាំងអស់ក្នុងកីឡាមានប្រភពពីចក្រភពអង់គ្លេសមួយនេះ៕