កញ្ញា ស្រ៊ន ស្រីពេជ្រ គ្រូបង្ហាត់ប្រាណឬគេនិយមហៅទូទៅថា Trainerឆ្លើយតបជាមួយសំណួរថាតើមនុស្សស្រីដែលចង់បានសុខភាពល្អ និងរូបរាងមួយដែលសមសួនគួរហាត់ផ្តោតលើអ្វីខ្លះ? Trainer វ័យ២៥ឆ្នាំនេះបានថាសម្រាប់មនុស្សស្រីគឺគួរផ្តើមដំបូងជាមួយការហ្វឹកហាត់លើកម្រិតមូលដ្ឋានគ្រឹះជាមុនសិន មានដូចជាការពង្រឹងទៅលើផ្នែកចលនា ឬភាពលំនឹងនៃរាងកាយ។ នេះក៏ព្រោះតែផលដែលអាចក្លាយជាផ្លែជាផ្កាទៅបានគឺអាស្រ័យលើភាពរឹងមាំនៃរូបរាងកាយរបស់ពួកគាត់។
គ្រូបង្ហាត់មានមូលដ្ឋាននៅទីក្រុងភ្នំពេញបន្ថែមថាសម្រាប់លំដាប់គោលៗដែលដាក់ឱ្យហាត់អាស្រ័យលើការចង់បានរបស់អតិថជនជាក់ស្តែងសម្រាប់អ្នកហាត់ស្រីៗគឺផ្តោតលើការហាត់យកសាច់ដុំត្រកៀក លំដាប់ក្បាលពោះ និងការហ្វឹកហាត់ពេញមួយតួខ្លួនទាំងអស់ ដើម្បីធានាបាននៅរូបរាងកាយមួយដែលស្អាតនិងមានសុខភាពល្អ។ យ៉ាងណាមិញ ស្រីពេជ្រ ថាលទ្ធផលទាំងអស់មិនអាស្រ័យលើការហ្វឹកហាត់ងតែមួយមុខឡើយ គឺតម្រូវឱ្យអ្នកហាត់មាននៅការហូបមួយដែលត្រឹមត្រូវ ក៏ដូចជាការសម្រាកបានគ្រប់គ្រាន់៕