ចោលការងារក្នុងម៉ាស៊ីនត្រជាក់កញ្ញា ស្រ៊ន ស្រីពេជ្រ ដើរតាមបេះដូងធ្វើគ្រូហាត់ប្រាណរកចំណូលបានលើសមុន២ដង

sok sovanpanha
3 មើល
0 នាទីអាន

កញ្ញា ស្រ៊ន ស្រីពេជ្រ ជាគ្រូហាត់ប្រាណម្នាក់បាននិយាយថាមុនខ្លួនប្រឡូកក្នុងវិស័យមួយនេះដូចបច្ចុប្បន្នគឺកើតចេញពីការស្រឡាញ់ក្នុងវិស័យហាត់ប្រាណ បូកផ្សំបានការជំរុញទឹកចិត្តពីមនុស្សជុំវិញខ្លួនផង ទើបក្លាយជា Trainer ដូចសព្វថ្ងៃ។ គ្រូបង្ហាត់វ័យ២៥ឆ្នាំរូបនេះបន្តថាខ្លួនសម្រេចចិត្តប្តូរពីការងារចាស់ដែលជាបុគ្គលិកផ្នែកលក់ មកជាគ្រូហាត់ប្រាណនេះពិតជាត្រឹមត្រូវ ដោយសារការងារជាគ្រូបង្ហាត់នេះខ្លួនថាមានភាពឯករាជ្យ ពិសេសមួយទៀតនោះគឺការរកចំណូលបានប្រសើរជាងការងារចាស់គុណនឹងពីរឯណោះ។

យ៉ាងណាស្រីពេជ្រ ក៏បានថាដំបូងៗរៀងពិបាកខ្លះដែរតែដោយសារជាការងារខ្លួនស្រឡាញ់ទើបព្យាយាមពុះពាររហូតមានផ្លែផ្កា មានសិស្សបង្ហាត់ជាច្រើន អាចរកចំណូលបានដូចសព្វថ្ងៃនេះ៕