សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបន្ថែមវិញ្ញាសាថ្មី បង្កើនកម្រិតកម្ពស់លោត ត្រៀមព្រឹត្តិការណ៍ធំចុងឆ្នាំ

sok sovanpanha
7 មើល
0 នាទីអាន

លោកស្រី ស៊ាង ស្រីពៅ អគ្គលេខាធិការសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះថ្លែងនាការប្រកួតជិះសេះវិញ្ញាសាលោតផ្លោះរបារ និង Derby ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ ថារយៈពេល២ថ្ងៃនេះ គឺកីឡាករ កីឡាការិនីពិតជាធ្វើបានល្អ បើប្រៀបធៀបនឹងការប្រកួតមុនៗ ដោយសារតែពួកគាត់ទទួលបានការបង្វឹកដោយផ្ទាល់ពីគ្រូបង្វឹកមកពីក្រៅប្រទេស ក្រោមការជួយឧបត្ថម្ភគាំទ្រពីជីននីស រីសត។

សម្រាប់ការប្រកួតថ្នាក់ជាតិឆ្នាំនេះ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានបន្ថែមនៅវិញ្ញាសាប្រកួតមួយថ្មីទៀតដែលមានឈ្មោះថា Derby ត្បិតថាថ្មីប៉ុន្តែតាមការបញ្ជាក់ពីថ្នាក់ដឹកនាំរូបនេះថាក្រុមកីឡាករ-កីឡាការិនីទាំងអស់សុទ្ធសឹងតែធ្វើបានល្អ។ លើសពីនេះសម្រាប់វិញ្ញាសាលោតផ្លោះរបារឆ្នាំនេះសហព័ន្ធក៏បានបន្ថែមពីកម្ពស់របារមួយកម្រិតទៀតផងដែរ។

តាមការបន្ថែមរបស់ថ្នាក់ដឹកនាំរូបនេះបានថាការប្រកួតជិះសេះវិញ្ញាសាលោតផ្លោះរបារជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំនេះ ប្រៀបបានជាការធ្វើតេស្តសមត្ថភាពក្រុមអត្តពលិកកម្ពុជារបស់យើងសម្រាប់ព្រឹត្តិការណ៍នៃការប្រកួតប្រជែងធំៗនាពេលខាងមុខ។

សូមបញ្ជាក់ថា ការប្រកួតជិះសេះជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ មាន២វិញ្ញាសារួមមាន វិញ្ញាសាលោតផ្លោះរបារ និង Derby សម្រាប់ វិញ្ញាសាលោតផ្លោះរបារមានទាំងអស់ ៧កម្រិតក្នុងនោះរួមមានពីកម្រិតកម្ពស់ ៧០ សង់ទីម៉ែត្រ ឡើងដល់ ១៣០ សង់ទីម៉ែត្រដែលធ្វើឡើងក្នុងបរិវេណ ជីននីសរីសត៕