ការប្រកួតមិត្តភាពថ្នាក់ដឹកនាំមីក្រូហិរញ្ញវត្ថុកម្ពុជាកម្រិត BFI-CEOs នឹងកើតមានជាលើកដំបូងនៅថ្ងៃសៅរ៍ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់ភ្នំពេញក្រោន រៀបចំឡើងដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលការប្រកួតចាប់ផ្ដើមពីម៉ោង៥រសៀលតទៅ ។
នេះជាលើកទី១ហើយសម្រាន់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាដែលនឹងរៀបចំការប្រកួតបាល់ទាត់មិត្តភាព BFI-CEOs នេះឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាពរវាងថ្នាក់ដឹកនាំក្នុងវិស័យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជាពិសេសលើកម្ពស់ការចូលរួមលេងកីឡាដើម្បីសុខភាព ដែលតាមរយៈការលេងកីឡានេះ ជំរុញឱ្យមនុស្សមានភាពឈ្លាសវៃ រហ័សរហួន ធន់នឹងជំងឺ ។
គួរឱ្យដឹងផងដែរថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (សមក) គឺជា សមាគម វិជ្ជាជីវៈ មិនរកប្រាក់ចំណេញ មានគោលដៅ ធានាឱ្យបានថា ប្រជាជនកម្ពុជា គ្រប់រូប ទទួលបាននូវ សេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយ ភាពសំបូរបែប ទាន់ពេលវេលា តាមរយៈ ប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយ និរន្តរភាព។










