ឆ្នាំ ២០២១ កម្ពុជា បានបញ្ជូនអត្តពលិកចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម តែ១៥រូប និងមានកីឡាករតែម្នាក់ ហើយបានតែមេដាយប្រាក់១គ្រឿងប៉ុណ្ណោះ។
ប៉ុន្តែឆ្នាំ ២០២៥ នេះ កម្ពុជាមានអត្តពលិក ៣៥នាក់ និងឈ្នះមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ៥។
ឯកឧត្ដម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានប្រសាសន៍ថា កំណើនដ៏អស្ចារ្យនេះ បានមកដោយសារតែសុខសន្តិភាព ដែលរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡា។
