រត់ដើម្បីវីរជនជួរមុខ

1 នាទីអាន

“ព្រិត្តការណ៍រត់មួយនេះ គឺជា ការប្រមូលផ្តុំកម្លាំងរួបរួម របស់ប្រជាពលរដ្ឋកម្ពុជា ដើម្បីជួយទៅដល់ជនភៀសសឹក នឹងផ្តល់កម្លាំងចិត្តដល់បងៗវីរកងទ័ពជួរមុខ “

‼️ថវិការដែលប្រមូលបានពីកម្មវិធី នឹងយកទៅធ្វេីការបរិច្ចាកសម្រាប់ វីរកងទ័ពជួរមុខ នឹងជនភៀសសឹកទាំងអស់ ‼️

📆 ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ ២០២៥
⏰ ម៉ោង 6:30 ល្ងាច
📍ទីតាំងជួបជុំ : Elysée កោះពេជ្រ
🏃‍♂️ចម្ងាយរត់ : ៣ គីឡូម៉ែត្រ (សូមមកដល់កន្លែងជួបជុំ នៅម៉ោង ៦ ល្ងាច ដើម្បីរៀបចំខ្លួនទុកជាមុន)
👕ស្លៀកពាក់ (Dress Code): តាមពណ៌ទង់ជាតិ ប្រទេសកម្ពុជា — ពណ៍ក្រហម ខៀវ និង ស

📌ចុះឈ្មោះចូលរួម : https://forms.gle/edApM9zXmTEZqUh5A

ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជា ការរត់តែប៉ុណ្ណោះទេ — វាគឺជាការផ្សារភ្ជាប់រវាង មនុស្សជាតិ សាមគ្គីភាព និងក្ដីសង្ឃឹម ។

ព្រឹត្តិការណ៍នេះក៏ជាការរំឭកដឹងគុណ ដល់វីរៈកងទ័ពដែលបានពលីជីវិតក្នុងសង្គ្រាម ដើម្បីការពារបុព្វហេតុជាតិ។

សូមយកទង់ជាតិ🇰🇭 , ភ្លើងកាន់ , ដើម្បីបំភ្លឺទីក្រុងសម្រាប់វីរជនរបស់យើងក្នុងព្រឹត្តិការណ៍នេះ។

កំណត់ចំណាំ៖ ព្រឹត្តិការណ៍ រត់ដើម្បីវីរជនជួរមុខ រៀបចំដោយ ក្លឹបរត់ទាំងអស់នៅក្នុងទីក្រុង ភ្នំពេញ ដោយមានការគាំទ្រពី UYFC ( ស.ស.យ.ក) និង The Many Foundation។

អ្នកចូលរួមគួរធ្វេីដំណើរដោយម៉ូតូ ឬម៉ូតូកង់បីដើម្បីជៀសវាងបញ្ហាកកស្ទះចរាចរណ៍។

  • ប្រេី TADA Promo Code: 4KHMER ដើម្បីទទួលបានការបញ្ចុះតម្លៃ ៤,០០០ រៀល ចំនួន២ដង។