ជឺជីតកម្ពុជាឈ្នះមេដាយមេដាយកម្រិតអាស៊ីកាន់តែច្រើន បង្កើនក្ដីរំពឹងកាន់តែខ្លាំងនៅស៊ីហ្គេម

Neak Tola
12 មើល
1 នាទីអាន
- Advertisement -

លោក Jasper Martin Paas គ្រូបង្គោលក្រុមកីឡាជឺជីតស៊ូកម្ពុជាបានបង្ហាញភាពរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលពីការប្រកួតព្រឹត្តិការណ៍កីឡាជឺជីតស៊ូ the 2025 Asian Chammpoionship U21 & Adults នាក្រុង Amman ប្រទេសហ្សកដានី ថ្មីៗនេះ ដែលកូនក្រុមរបស់លោកដណ្ដើមបានមេដាយដល់ទៅ១១គ្រឿងមានមាស២ ប្រាក់៦ និងសំរឹទ្ធ៣។

គ្រូបង្វឹកជនជាតិហូឡង់ចាត់ទុកសមិទ្ធផលខាងលើថា ពិតជាល្អបំផុត និងលើសពីការរំពឹងទុកទៅទៀត ព្រោះការប្រកួតលើកមុនកូនក្រុមលោកទទួលបានមេដាយត្រឹម៥គ្រឿង ហើយសុទ្ធតែជាមេដាយសំរឹទ្ធទៅទៀត។ លោកសង្ឃឹមថា កូនក្រុមនឹងកើនសមត្ថភាពថែមទៀត ជាពិសេសត្រៀមការប្រកួតជើងឯកពិភពលោក និងស៊ីហ្គេមចុងឆ្នាំនេះដែលសុទ្ធតែធ្វើឡើងនៅប្រទេសថៃ។ ទន្ទឹមនឹងនេះ លទ្ធផលល្អជាបន្តបន្ទាប់ក៏បង្ហាញដែរថា ការប្រឹងប្រែងផលិតធនធានអត្តពលិកឆ្នើមពិតជាបានផ្ដល់ផ្លែផ្កាយ៉ាងវិជ្ជមាន។

ចំណែកកីឡាការិនី គង់ ម៉ូណាជេសស៊ីកា កីឡាការិនី ហេង ស៊ីវហ៊ាង និង កីឡាការិនី ទីន សុវណ្ណបួរកែវ បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំងបន្ទាប់ពីក្រសោបបានមេដាយយ៉ាងច្រើនជូនជាតិ។ នេះជាកម្លាំងចិត្តសម្រាប់អ្នកទាំង៣ឱ្យបន្តការប្រឹងប្រែងទៅមុខទៀត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជឺជីតស៊ូ the 2025 Asian Chammpoionship U21 & Adults នាក្រុង Amman ប្រទេសហ្សកដានី ប្រព្រឹត្តទៅពីថ្ងៃទី២០ដល់ថ្ងៃទី២៨ ខែឧសភា។ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានបញ្ជូនអត្តពលិក៦រូបមានកីឡាករ មឿនលីម សុបញ្ញា កីឡាករ គង់ម៉ូណា មិថុរ៉ា កីឡាករ ទូច ពីរកក្កដា កីឡាការិនី ទីន សុវណ្ណបួរកែវ កីឡាការិនី ហេង ស៊ីវហ៊ាង កីឡាការិនី គង់ម៉ូណា ជេសស៊ីកា៕