កំណើនអ្នកនិយមកីឡារត់រួមចំណែកផ្ដល់ប្រភពចំណូលមួយផ្នែកដល់អ្នករត់អាជីព

0 នាទីអាន

ប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះមហាជនចូលរួមលេងកីឡារត់នៅកម្ពុជាបានកើនឡើងជាលំដាប់ ពោលទាំងក្មេង និងចាស់។

ទាក់ទងទៅនឹងការកើនឡើងអ្នកនិយមកីឡារត់នេះ កីឡាការិនីអត្តពលកម្មជម្រើសជាតិកម្ពុជា កាន់ ស្រីរ័ត្ន បានបង្ហាញភាពរីករាយយ៉ាងខ្លាំង ព្រោះមហាជនកាន់តែយល់ដឹងពីតម្លៃនៃសុខភាព ហើយក៏លើកតម្លៃដល់អ្នកអាជីពផងដែរ។ ទន្ទឹមនឹងនេះ អ្នករត់អាជីពដែលមានវិជ្ជាជីវៈត្រឹមត្រូវក៏អាចរកចំណូលបន្ថែមតាមរយៈការបង្វឹកមហាជន។

កីឡាការិនី កាន់ ស្រីរ័ត្ន ក៏បានលើកទឹកចិត្តដល់មហាជនអ្នកនិយមកីឡាដែលមិនទាន់យល់ច្បាស់ពីមូលដ្ឋានគ្រឹះនៃការត់គួរឆ្លៀតហ្វឹកហាត់ឱ្យបានត្រឹមត្រូវដើម្បីបញ្ចៀសពីបញ្ហារបួសនានា។

កាន់ ស្រីរ័ត្ន បានឈានជើងចូលកីឡារត់កម្រិតអាជីពក្នុងឆ្នាំ ២០១៩ និងធ្លាប់ដណ្ដើមបានមេដាយយ៉ាងច្រើនហូរហែ៕