នៅព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងក្រុមហ៊ុនវឌ្ឍនៈបានចុះអនុស្សារណៈលើភាពជាដៃគូឧបត្ថម្ភភេសជ្ជៈផ្ដាច់មុខដល់សហព័ន្ធ និង ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាមួយឆ្នាំពេញសម្រាប់ឆ្នាំ ២០២៦។
ពិធីនេះមានការចូលរួមដោយឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ពេជ្រ សុផែន អនុប្រធានសហព័ន្ធ កញ្ញា ឡុង ស៊ីណេត ប្រធានផ្នែកទីផ្សារ និងកញ្ញា ទូច លាភភា អ្នកគ្រប់គ្រងផែនការផ្សព្វផ្សាយតំណាងក្រុមហ៊ុន វឌ្ឍនៈ។
