ទោះបីលទ្ធផលមិនគាប់ប្រសើរប៉ុន្តែក្រុមវិទ្យាល័យកោះដាច់រៀនសូត្របានច្រើនពីជើងឯកវិទ្យាល័យ

0 នាទីអាន

ទោះបីទទួលបានលទ្ធផលមិនគាប់ប្រសើរក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ប៉ូការីស្វេតជើងឯកវិទ្យាល័យ កីឡាករ នួន ថាយុទ្ធ របស់ក្រុមវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន កោះដាច់ នៅតែបង្ហាញការពេញចិត្ត ព្រោះអាចរៀនសូត្របានច្រើនលើសពីកីឡាបាល់ទាត់។

សិស្សថ្នាក់ទី១១ រូបនេះសង្កត់ធ្ងន់ថា សមាជិកក្រុមគ្រប់រូបបានយល់ដឹងពីមូលដ្ឋានគ្រឹះកីឡាបាល់ទាត់កាន់តែច្រើន និងវិន័យ បូករួមទាំងការរៀបចំព្រឹត្តិការណ៍។

ឆ្លងកាត់ការប្រកួត៧លើកក្នុងពូល A ក្រុមវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន កោះដាច់ ទទួលបានមួយពិន្ទុពីការប្រកួតតទល់ក្រុមវិទ្យាល័យជ័យវរ្ម័នទី៧៕