កីឡាករប្រដាល់សកលឆ្នើមកម្ពុជា សៅ រង្សី ថ្លែងថា ផ្លែផ្កាទទួលបានពីអាជីពកីឡាដូចសព្វថ្ងៃកើតឡើងពីការត្រួសត្រាយដ៏មានតម្លៃពីសំណាក់ឪពុកខ្លួនគឺអតីតគ្រូបង្វឹក មាស វណ្ណឌី។
កូនពៅក្នុងគ្រួសាររូបនេះរំឭកថា ដំបូងឡើយ គ្រាន់តែទៅមើលឪពុកខ្លួនបង្ហាត់សិស្សប៉ុណ្ណោះ តែក្រោយមកលោក មាស វណ្ណឌី ក៏បានជំរុញរូបគេ ចូលហ្វឹកហាត់ដែរ។
សៅ រង្សី ធ្លាប់បានមេដាយជាហូរហែទាំងក្នុងស្រុក និងឆាកអន្តរជាតិសម្រាប់កីឡាប្រដាល់សកល៕
