SIAMSPORT ផ្សាយថា អតីតគ្រូ Chiangrai United ម្នាក់ទៅធ្វើនាយកបច្ចេកទេសនៅណាហ្គាវើលដ៍

Sovann Tith
13 មើល
0 នាទីអាន
- Advertisement -

សារព័ត៌មាន SIAMSPORT នៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ថា លោក Jose Alves Borges អតីតគ្រូបង្គោលដឹកនាំ Chiangrai United នឹងកាន់តំណែងជានាយកបច្ចេកទេសក្លិបណាហ្គាវើលដ៍ នៅរដូវកាល២០២១ខាងមុខ។

គ្រូបង្វឹកជនជាតិប្រេស៊ីលមានបទពិសោធដឹកនាំក្រុមយុវជន និងក្រុមធំនៅមីយ៉ាន់ម៉ា និងថៃ ហើយចុងក្រោយ គឺក្លិប Chiangrai United នៅឆ្នាំ២០១៩។

សូម្បីតែ Profile Facebook របស់បុរសវ័យ៦២ឆ្នាំក៏បានប្ដូរដាក់ការងារនៅណាហ្គាវើលដ៍ដែរ។

AMS SPORTS នឹងព្យាយាមទាក់ទងភាគីណាហ្គាវើលដ៍ដើម្បីលម្អិតរឿងនេះ​បន្ថែម​៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕