សាលកីឡាប្រដាល់សកលកម្ពុជានៅស្តាតអូឡាំពិកបើកទទួលមហាជនចង់ហ្វឹកហាត់លក្ខណៈសុខភាព

0 នាទីអាន

មហាជនដែលចង់ហ្វឹកហាត់កីឡាប្រដាល់សកលដើម្បីសុខភាព និងចេះក្បាច់គុនការពារខ្លួន អាចទទួលបង្ហាត់ពីគ្រូៗប្រចាំសហព័ន្ធកីឡាប្រដាល់សកលជម្រើសជាតិបាន នៅឯសាលកីឡាប្រដាល់សកលនាពហុកីឡដ្ឋានជាតិ។
នេះបើតាមការឱ្យដឹងពីលោក ជ័យ ណារ៉ា

គ្រូបង្វឹកក្រុមកីឡាប្រដាល់សកលជម្រើសជាតិកម្ពុជា។ គ្រូបង្វឹកជាអតីតកីឡាប្រដាល់សកលជម្រើសជាតិអំឡុងទសវត្សរ៍ឆ្នាំ១៩៨០សង្កត់ធ្ងន់ថា ការហ្វឹកហាត់កីឡាប្រដាល់សកលផ្ដល់នូវសុខភាពល្អ ជាពិសេសកាត់បន្ថយហានិភ័យកើតបញ្ហាជំងឺមួយចំនួន។ សម្រាប់អ្នកចង់ហ្វឹកហាត់ដើម្បីឡើងប្រកួត ក៏សហព័ន្ធទទួលយកដែរ។

លោក ជ័យ ណារ៉ា បញ្ជាក់ថា សម្រាប់វេលាហ្វឹកហាត់ គឺរៀងរាល់ល្ងាចថ្ងៃចន្ទ ដល់ព្រឹកថ្ងៃសៅរ៍។