ក្លិប Napoli បានប្ដូរឈ្មោះកីឡដ្ឋានរបស់ពួកគេ តាមវីរបុរស Diego Marodona ដែលបានទទួលមរណភាព កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុងវ័យ៦០ឆ្នាំ។
ម្ចាស់ក្លិប Napoli លោក Aurelio de Laurentiis បានស្នើសុំលិខិតចំហរក្នុងការសុំប្ដូរឈ្មោះកីឡដ្ឋាន បន្ទាប់ពីមរណភាពរបស់លោក Maradona ដោយមានការគាំទ្រពី អភិបាលក្រុង Naples លោក Luigi de Magistris។
ហើយកីឡដ្ឋាន Stadio San Paolo នឹងត្រូវប្ដូរឈ្មោះទៅជា Stadio Diego Armando Maradona ក្រុមប្រឹក្សាទីក្រុង Naples យល់ព្រមចំពោះការស្នើសុំផ្លាស់ប្ដូរ។
សូមរំឭកថា Maradona បានចំណាយពេល៧ឆ្នាំ លេងឱ្យ Napoli ក្រោយចាកចេញពី Barcelona នៅឆ្នាំ ១៩៨៤ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន បានរួមចំណែកជួយក្រុមអ៊ីតាលីគ្រងតំណែងជើងឯក Serie A នៅឆ្នាំ ១៩៨៧ និង ១៩៩០ Coppa Italia ឆ្នាំ ១៩៨៧ និង Uefa Cup នៅឆ្នាំ ១៩៨៩៕