អតីតខ្សែការពារជម្រើសជាតិម៉ារ៉ុកដែលលេងនៅលីគកំពូលទួរគី ស្លាប់ក្នុងវ័យ៣១ឆ្នាំ

Monghak Yong
11 មើល
0 នាទីអាន
- Advertisement -

អតីតខ្សែការពារជម្រើសជាតិម៉ារ៉ុក Mohamed Abarhoun បានបាត់បង់ជីវិតក្នុងវ័យ៣១ឆ្នាំ ដោយសារជំងឺមហារីកក្រពះ កាលពីថ្ងៃទី២ខែធ្នូឆ្នាំ២០២០។

គេបានពិនិត្យឃើញជំងឺនេះក្នុងខែកុម្ភៈ អំឡុងពេលលេងឱ្យក្លិប Caykur Rizespor ក្នុងលីគកំពូលទួរគី។ កាលខែតុលាកន្លងទៅ Abarhoun បាននិយាយថាគេមានអារម្មណ៍ប្រសើរនិងសង្ឃឹមថាអាចត្រលប់មកទីលានបាល់ទាត់វិញ។ តែជាអកុសល គេបានបាត់បង់ជីវិតដើមខែធ្នូនេះ។

Abarhoun បានចំណាយពេលលេងបាល់ទាត់អាជីព៧រដូវកាលនៅម៉ារ៉ុកជាមួយក្លិប Moghreb Tetouan ដែលគេបានឈ្នះជើងឯកលីគ២ដង រួចផ្ទេរទៅព័រទុយហ្គាល់ចូលរួម Moreirense មុនផ្ទេរមក Rizespor ឆ្នាំមុន។

នៅកម្រិតជម្រើសជាតិ Abarhoun បានលេងអូឡាំពិក២០១២សម្រាប់ម៉ារ៉ុក និងលេងពាន African Nations Championship 2014 ដែលសម្រាប់កីឡាករលេងលីគក្នុងស្រុកក្នុងប្រទេសនានានៅអាហ្វ្រិក៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕