Skip to content
Columbus Crew កក់កៅអីទៅកាន់វគ្គផ្ដាច់ព្រ័ត្រ MLS Cup ក្រោយខកខាន៥ឆ្នាំ
    ទំព័រដើម  »  កីឡាអន្តរជាតិ

Columbus Crew កក់កៅអីទៅកាន់វគ្គផ្ដាច់ព្រ័ត្រ MLS Cup ក្រោយខកខាន៥ឆ្នាំ

Columbus Crew បានកក់កៅអីទៅកាន់វគ្គផ្ដាច់ព្រ័ត្រ MLS Cup ជាលើកទី៣ក្នុងប្រវត្តិសាស្ដ្ររបស់ពួកគេ បន្ទាប់ពីយកឈ្នះ New England Revolution ឈ្នះជុំចុងក្រោយនៅភូមិភាគបូព៌ា ដោយលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ ទី៦(ព្រឹកថ្ងៃចន្ទ ទី៧នៅកម្ពុជា) ខែធ្នូ ឆ្នាំ២០២០។

ខ្សែបម្រើប្រេស៊ីល Artur ជាអ្នករកគ្រាប់បាល់ជ័យជម្នះតែមួយគ្រាប់គត់ នៅនាទីទី៥៩ សម្រាប់ក្រុមដែលមានមូលដ្ឋានក្នុងរដ្ឋអូហាយូ ហើយឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ MLS Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៥ ដែលកាលនោះពួកគេបានត្រឹមជាជើងឯករង ព្រោះបរាជ័យក្រោមថ្វីជើងក្រុម Portland Timbers ២-១។

សូមរំឭកថា Columbus បានយកឈ្នះ New York Red Bulls នៅវគ្គ១៦ក្រុម ដោយលទ្ធផល ៣-២ ហើយបន្ដទទួលបានជ័យជម្នះ ២-០ នៅម៉ោងបន្ថែម ទល់នឹងក្រុម Nashville SC មុនពេលឈ្នះក្នុងការប្រកួតដ៏តានតឹង លើ  New England Revolution កាលពីថ្ងៃអាទិត្យ។

ហើយក្រុមជើងឯក MLS ឆ្នាំ ២០០៨ នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ទល់នឹងក្រុម ដែលឈ្នះវគ្គផ្ដាច់ព្រ័ត្រនៅភូមិភាគបស្ចិម រវាង Seattle Sounders FC និង Minnisota United FC៕