Coach Chhay៖ ពីគ្រូពេទ្យម្នាក់ ក្លាយជាគ្រូបង្វឹក E-Sports ដ៏ល្បីលំដាប់ជួរមុខនៅកម្ពុជា

0 នាទីអាន

ផ្ដើមពីគ្រូផ្នែកតំហែទំាំម្នាក់ លោក ស៊ីន ប៊ុនឆាយ ឬ Coach Chhay បានសម្រេចចិត្តឈានជើងចូលអាជីពកីឡាអេឡិចត្រូនិកប្រមាណ៥ឆ្នាំមុន ទាំងមិនទាន់មានបទពិសោធក្នុងកីឡាមួយនេះ។ ទោះបីយ៉ាងណា ការខិតខំតស៊ូ ស្រាវជ្រាវ លោកបានប្រែក្លាយខ្លួនទៅជាគ្រូបង្វឹកជួរមុខមួយ ដោយធ្លាប់ឈ្នះជើងឯក MPL Cambodia រដូវកាលទី១ ជាមួយ See You Soon និងរងជើងឯកជាច្រើនទៀតជាមួយក្រុម Galaxy Legends។

Coach Chhay ត្រូវបានជ្រើសរើសជាគ្រូបង្វឹកក្រុមជម្រើសជាតិ MLBB កម្ពុជាមួយ Coach CatGod ចូលរួមព្រឹត្តិការណ៍ Esports Nations Cup 2026 ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ នៅក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយមាន៣២ក្រុមជម្រើសជាតិចូលរួម និងមានប្រាក់រង្វាន់១លាន៥សែនដុល្លារអាមេរិក។