មិនមែនជាក្រុមក្រៅតំបន់ តែគឺជាក្រុមរួមតំបន់អាស៊ីអាគ្នេយ៍នោះទេ ដែលត្រូវបាន Ra ដៃ Mid Lane ក្រុមជម្រើសជាតិ Mobile Legend Bang Bang កម្ពុជា ថ្លែងថា ជាឧបសគ្គធំ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២៦ នៅក្រុង Nagoya ប្រទេសជប៉ុន។
កីឡាករមានឈ្មោះពេញថា សុវណ្ណ ច័ន្ទមករា សង្កត់ធ្ងន់ថា ក្រុមនៅអាស៊ីខាងលិចអាចទំនងនឹងដើរក្រោយក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍។
គួរដឹងដែរថា កីឡាអេឡិចត្រូនិក វិញ្ញាសា Mobile Legend Bang Bang ស្ថិតក្នុងចំណោមប្រភេទកីឡាចំនួន១៤ដែលកម្ពុជាបានបញ្ជូនទៅប្រកួតកីឡាអាស៊ី ២០២៦ នៅប្រទេសជប៉ុន៕
