លក្ខខណ្ឌដ៏សំខាន់ដែលកម្ពុជាត្រូវធ្វើមុនជ្រើសបានកីឡាករជម្រើសជាតិ MLBB ទៅប្រកួតជើងឯក ENC លំដាប់ពិភពលោក

0 នាទីអាន

មុនឈានទៅសម្រេចបានការជ្រើសរើសកីឡាករ៥រូបជាផ្លូវការសម្រាប់ក្រុមជម្រើសជាតិ Mobile Legend កម្ពុជា ទៅប្រកួតព្រឹត្តិការណ៍ Esports Nations Cup 2026 សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាត្រូវឆ្លងកាត់នីតិវិធីដ៏សំខាន់មួយចំនួនទៀតរបស់ស្ថាប័ន Esports World Cup Foundation។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ Esports Nations Cup 2026 នឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ នៅក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយមាន៣២ក្រុមជម្រើសជាតិចូលរួម និងមានប្រាក់រង្វាន់១លាន៥សែនដុល្លារអាមេរិក។
ក្រុមជម្រើសជាតិកម្ពុជាមានកីឡាករ៥រូប គឺ Lin, Wickyy, PP, SA និង Felix ដឹកនាំដោយគ្រូបង្វឹក CatGod និង Coach Chhay៕

TAGGED: